ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត អញ្ជើញទស្សនាមហាកំផែងដ៏ល្បីល្បាញរបស់ប្រទេសចិន
ក្នុងឱកាសនៃការអញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានអញ្ជើញទស្សនាមហាកំផែង ដែលជារម្មណីយដ្ឋានដ៏ល្បីល្បាញ់របស់ប្រទេសចិន។ វត្តមាននៃការអញ្ជើញដល់របស់លោកជំទាវបណ្ឌិត ត្រូវបានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត នៃថ្នាក់ដឹកនាំមហាកំផែង។

ក្នុងដំណើរទស្សនានោះ លោកជំទាវបណ្ឌិត និងគណៈប្រតិភូអមដំណើរទាំងអស់ បានអញ្ជើញទស្សនាយ៉ាងយកចិត្តទុកដាក់ នៅតាមផ្នែកទាំងអស់នៃមហាកំផែង ដែលជាសំណង់ប្រវត្តិសាស្រ្តដ៏ល្បីបំផុត និងជាអច្ឆរិយៈរបស់ពិភពលោក។ លោកជំទាវបណ្ឌិត មានប្រសាសន៍ទៅកាន់ថ្នាក់ដឹកនាំ នៃមហាកំផែងថា នេះគឺជាលើកទីមួយ ដែលលោកជំទាវបណ្ឌិត បានអញ្ជើញមកទស្សនាមហាកំផែង បើទោះបីលោកជំទាវបណ្ឌិត ធ្លាប់បានអានប្រវត្តិនៃៗមហាកំផែងនេះ ពីមុនៗក៏ពិតមែន។ លោកជំទាវបណ្ឌិតមានប្រសាសន៍លើកឡើងថា លោកជំទាវបានអញ្ជើញមកទស្សនាដោយផ្ទាល់ គឺពិតជាសំណងប្រវត្តិសាស្រ្តដ៏អស្ចារ្យខ្លាំងណាស់។

លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលចិន ដែលបានរៀបចំកម្មវិធីដ៏វិសេសសវិសាលនេះ ដើម្បីលោកជំទាវបានមកទស្សនាដោយផ្ទាល់មហាកំផែង ជាប្រវត្តិសាស្រ្តមានតម្លៃមហាសាលរបស់ប្រទេស និងប្រជាជនចិន។ សូមបញ្ជាក់ថា មហាកំផែងចិន (ជញ្ជាំងវែងមួយម៉ឺនលី) គឺជាបណ្តុំនៃបន្ទាយតំរៀបគ្នាជាបន្តបន្ទាប់ ដែលត្រូវបានសាងសង់ឆ្លងកាត់ព្រំដែនភាគខាងជើង នៃរដ្ឋចិនបុរាណ និងអធិរាជចិន ក្នុងប្រវត្តិសាស្ត្រ ដើម្បីការពារការប្រឆាំង និងឈ្លានពានពីសំណាក់ក្រុមពនេចរផ្សេងៗ ពីតំបន់ខាងក្រៅ។

ជញ្ជាំងជាច្រើនត្រូវបានសាងសង់តាំងពីដើមសតវត្សទី ៧ មុនគ្រឹស្តសករាជ ជាមួយនឹងការសាងសង់លាតសន្ធឹងបន្តបន្ទាប់ទៀតដោយអធិរាជ ឈីន ស៊ីហ័ង (Qin Shi Huang) ដែលជាអធិរាជទីមួយនៃប្រទេសចិន ក្នុងឆ្នាំ ២២០ ដល់ឆ្នាំ ២០៦ មុនគ.ស។ ក្រោយមកទៀត ខ្សែរាជវង្សបន្តបន្ទាប់ជាច្រើនបានកសាង និងថែរក្សាជញ្ជាំងបន្ទាយព្រំដែនជាច្រើនខ្សែនេះ។ ជញ្ជាំងព្រំដែនដែលកសាងឡើងដោយរាជវង្សផ្សេងៗគ្នា មានសណ្ឋានខុសៗគ្នាជាច្រើនផងដែរ។ ជញ្ជាំងកំផែងភាគច្រើនធ្វើពីថ្ម ឬដោយពុម្ភដីចាក់លាយជាមួយក្រួស។ ផ្នែកដែលល្បីបំផុតនៃជញ្ជាំង ត្រូវបានសាងសង់ឡើងដោយរាជវង្សមីង ក្នុងឆ្នាំ ១៣៦៨ ដល់ឆ្នាំ ១៦៤៤។

ក្រៅពីជាបន្ទាយការពារ គោលបំណងផ្សេងទៀតនៃមហាកំផែង បានរួមបញ្ជូលនៃការគ្រប់គ្រងព្រំដែន ដែលអនុញ្ញាតឲ្យមានការយកពន្ធលើទំនិញ ដែលដឹកជញ្ជូនឆ្លងកាត់តាមផ្លូវសូត្រនេះ ការធ្វើពាណិជ្ជកម្ម ការគ្រប់គ្រងអន្តោប្រវេសន៍ និងចំណាកស្រុក។ លើសពីនេះ មហាកំផែងត្រូវបានពង្រឹងជាលក្ខណៈការពារដោយការសាងសង់ប៉មយាម បន្ទាយទាហាន ស្ថានីយ៍យោធភូមិ ដែលមានសមត្ថភាពផ្តល់សញ្ញាតាមរយៈផ្សែង ឬភ្លើង។

មហាកំផែងមានប្រវែងសរុប ២១,១៩៦.១៨គីឡូម៉ែត្រ លាតសន្ធឹងពីឧបទ្វីប ឡៅ ទុង (Liaodong) នៅភាគខាងកើត ប្រទេសចិន ទៅឧបទ្វីប លុប លេគ (Lop Lake) (ជាភាសម៉ុងហ្គោលី) ប្រែថា បឹងអំបិល នៅភាគខាងលិច និងពីព្រំដែនចិន-រុស្ស៊ីបច្ចុប្បន្ន នៅភាខាងជើងទៅទន្លេតាវ នៅភាគខាងត្បូង។ សព្វថ្ងៃនេះ បន្ទាយការពារនៃមហាកំផែង ត្រូវបានទទួលស្គាល់ជាទូទៅថា ជាស្នាដៃស្ថាបត្យកម្មដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយ ក្នុងប្រវត្តិសាស្ត្រចិន។

បច្ចុប្បន្នមហាកំផែងចិន ទទួលបាននូវការចូលរួមទស្សនា ពីបណកតាមឹដឹកនាំពិភពលោក អ្នកទេសចរណ៍អន្តរជាតិ ពិសេសទេសចរណ៍ផ្ទៃក្នុងរាប់លាននាក់ ក្នុងមួយឆ្នាំៗ។ សូមបញ្ជាក់ដែរថា ក្នុងឱកាស នៃការអញ្ជើញទស្សនាមហាកំផែងនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែតអញ្ជើញសរសេរលើសៀវភៅក្រាំងមាស ទុកជាអនុស្សាវរីយ៍ ដើម្បីបញ្ជាក់ពីវត្តមានពេលវេលាថ្ងៃ ខែ ឆ្នាំ នៃការអញ្ជើញទស្សនាមហាកំផែង ដើម្បីទុកជាអនុស្សាវរីយ៍រក្សាទុ កក្នុងបណ្ណាល័យរបស់មហាកំផែង។ នៅក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំមហាកំផែង បានជូនសៀវភៅរូបថតមហាកំផែង ជូនលោកជំទាវបណ្ឌិត និងថតរូបអនុស្សាវរីយ៍ ក្នុងបរិយាកាសស្និទ្ធស្នាលរ៉ាក់ទាក់បំផុត៕


-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង