ព័ត៌មានជាតិ
តម្លៃដីនៅខេត្តកែបកាន់តែថ្លៃ ធ្វើឲ្យការរំលោភដីឆ្នេរតែកើនឡើង
លោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរ ខេត្តកែប បានថ្លែងថា រហូតមកដល់ពេលនេះស្ថានភាពតម្លៃដីនៅខេត្តកែប មិនថានៅក្នុងក្រុង ឬស្រុកនោះទេ គឺបានឡើងថ្លៃជាបន្តបន្ទាប់ ហេតុនេះហើយទើបធ្វើឲ្យបុគ្គលមួយចំនួន ចេះតែចង់បាន ហើយឈានដល់ការរំលោភដីឆ្នេរ និងដីព្រៃកោងកាងជាដើម។
ការលើកឡើងរបស់អភិបាលស្រុកដំណាក់ចង្អើរ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយស្ដីពីវឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកែប នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១។
ថ្លែងទាក់ទងទៅដល់បុគ្គលម្នាក់ ដែលធ្វើរបងចូលដីចំណីឆ្នេរសមុទ្រ លោកស្រីអភិបាលស្រុកដំណាក់ចង្អើរ គឹម ចន្នី បានលើកឡើងថា រហូតដល់ពេលនេះអាជ្ញាធរបានណែនាំឲ្យម្ចាស់សំណង់វាយកំទេចសំណង់របង ដែលរំលោភយកឆ្នេរសមុទ្រនោះហើយ។
លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា “ធម្មតាដីនៅក្នុងខេត្តកែបទាំងមូល មិនថានៅក្រុង នៅស្រុក ឬនៅឃុំ នោះទេ ដីមានតម្លៃថ្លៃ ចឹងទៅអ្នកដែលចង់បាន គឺគាត់ចេះតែចង់បាន មួយការ៉េៗ កន្លែងខ្លះចូលដល់ពាន់ ចូលរយ ហើយជារៀល និងមានតិចកន្លែងណាស់។ ដូច្នេះតម្លៃថ្លៃ ពួកគាត់ចេះតែចង់បាន ប៉ុន្តែអាជ្ញាធរចេះតែចុះទៅផ្សព្វផ្សាយ ណែនាំ ធ្វើសេចក្តីជូនដំណឹងបិទតាមលំនៅឋានប្រជាពលរដ្ឋ ឲ្យគាត់ចូលរួមសហការទប់ស្កាត់ការរំលោភបំពានដីឆ្នេរ ក៏ដូចជាដីព្រៃកោងកាង”។
ទោះជារដ្ឋយ៉ាងណាលោកស្រី គឹម ចន្នី បានអះអាងថា សកម្មភាពទប់ស្កាត់របស់អាជ្ញាធរ នៅមានការខ្វះចន្លោះ នៅពេលដែលមានការមមាញឹកនៅក្នុងអង្គភាព ហើយពួកគាត់បានលួចធ្វើនៅពេលយប់។ តែទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរបានចុះទៅណែនាំ និងទប់ស្កាត់ ហើយអ្វីដែលសំខាន់ទៀតនោះ គឺអាជ្ញាធរមិនចេញប្លង់ឲ្យទេ សម្រាប់បុគ្គលដែលរំលោភបំពានដីរដ្ឋ ដីចំណីឆ្នេរ ឬដីព្រៃកោងកាងនោះ។
សូមបញ្ជាក់ថា ខេត្តកែបស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជា និងមានចម្ងាយប្រមាណ១៧៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ មានឆ្នេរសមុទ្រប្រវែងសរុប២៦,៥០គីឡូម៉ែត្រ។ ខេត្តមានព្រំប្រទល់ខាងកើត ខាងជើង ខាងលិច ជាប់និងខេត្តកំពត និងខាងត្បូងជាប់ដែនទឹកប្រវត្តិសាស្ត្រកម្ពុជា វៀតណាម។ មានទំហំផ្ទៃដីគោកសរុប១៨៧,២៤គ.ម២ ព្រមទាំងមានផ្ទៃសមុទ្រ និងមានកោះចំនួន១២ ថ្មដុះស្ងួត ០១កន្លែង និងថ្មប៉ប្រះទឹក ០១កន្លែង៕
ដោយ ៖ កោះកែវ












-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


