ព័ត៌មានជាតិ
តើកម្ពុជា គួរធ្វើដូចម្តេចដើម្បីជំរុញកំណើនពាណិជ្ជកម្មជាមួយអាមេរិក?
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក សម្រេចបាន ៦.២ពាន់លានដុល្លារ គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ ២០២៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ធ្លាក់ចុះ ៥.៦ភាគរយ ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ នៅក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅអាមេរិកសម្រេចបានជាង ៦.១ពាន់លានដុល្លារ និងនាំចូលពីអាមេរិកមកវិញជាង ១៦០លានដុល្លារ។

សម្រាប់នៅក្នុងខែសីហា ឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជា ទៅអាមេរិកសម្រេចបានជាង ៩៣៣លានដុល្លារ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា មូលហេតុដែលបណ្តាលឱ្យការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរថមថយ ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងអតិផរណា បានធ្វើឱ្យការនាំចេញពីកម្ពុជាទៅកាន់អាមេរិកមានការធ្លាក់ចុះ។ បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ ការនាំចូលទៅសហរដ្ឋអាមេរិកមិនមែនតែកម្ពុជាទេ ពោលគឺមានបណ្តាប្រទេសជាច្រើន ដែលបាននាំចូលទំនិញទៅទីផ្សារអាមេរិក។

លើសពីនេះទៀត ការបន្ទាបថ្លៃដើម ក្នុងខណៈដែលថ្លៃដើមនៅប្រទេសកម្ពុជាខ្ពស់ តាមរយៈ ការឡើងថ្លៃប្រេង និងការរិតបន្តឹងការអនុវត្តច្បាប់ពន្ធដារ អាចធ្វើឱ្យថ្លៃដើម មានការកើនឡើង និងបានរារាំងដល់ការនាំចេញទៅសហរដ្ឋអាមេរិកផងដែរ។
ដើម្បីជំរុញការនាំចេញពីកម្ពុជា ទៅទីផ្សារអាមេរិក លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានគូសបញ្ជាក់ថា រដ្ឋត្រូវកាត់បន្ថយថ្លៃដើមនានា ដូចជាអគ្គិសនី និងថ្លៃដឹកជញ្ជូន ជាដើម។ ជាមួយគ្នានេះ ត្រូវលើកទឹកចិត្តពន្ធដារ និងពន្ធគយ និងខិតខំចរចាឱ្យបាននូវប្រព័ន្ធអនុគ្រោះពន្ធ GSP ដើម្បីរួមចំណែកក្នុងការកាត់បន្ថយថ្លៃដើម។
អាមេរិក គឺជាទីផ្សារធំរបស់កម្ពុជា។ ប៉ុន្តែនៅក្នុងវិបត្តិសកលដែលកើតឡើងផ្ទួនៗគ្នា ធ្វើឱ្យការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការធ្លាក់ចុះជាបន្តបន្ទាប់។ ខណៈដែលការនាំចេញរបស់កម្ពុជា ទៅទីផ្សារចិន កើនឡើង ១៥ភាគរយ, នាំចេញទៅវៀតណាម កើនឡើងជាង ២៥ភាគរយ, នាំចេញទៅថៃ កើន ៥.៤ភាគរយ និងនាំចេញទៅសិង្ហបុរី កើនឡើងរហូតដល់ ៥៥៤ភាគរយ នៅរយៈពេល ៨ខែ ដូចគ្នានេះ។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិ សម្រេចបាន ៣១.៩៧ពាន់លានដុល្លារ រយៈពេល ៨ខែ ចាប់ពីខែ មករា ដល់ សីហា ឆ្នាំ ២០២៣ ថយចុះ ១៤.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ សម្រេចបានជាង ៣៧ពាន់លានដុល្លារ៕
-
សន្តិសុខសង្គម១១ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


