ព័ត៌មានជាតិ
ផ្លូវបេតុង១ខ្សែពីខេត្តព្រៃវែងទៅស្រុកកោះសូទិនសម្រេចការសាងសង់ជាង ១៧ ភាគរយ
ផ្លូវបេតុង១ខ្សែដែលជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទមានប្រវែងជាង ១០ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវ លេខ ៣១១១ ត្រង់ចំណុចភូមិព្រៃដើមថ្នឹងទី២ ឃុំព្រៃដើមថ្នឹង ទៅភូមិកោងទន្លេលើ ឃុំល្វេ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង សម្រេចការសាងសង់បាន ១៧, ១២ % ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤។
លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣នេះចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែនេះ។

ផ្លូវបេតុងនេះស្ថិតក្នុងក្របខណ្ឌគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ (CRRIDP) របស់ក្រសួងអភិវឌ្ឍន៍ជនបទ មានប្រវែង ជាង ១០ គីឡូម៉ែត្រ ទទឹងប្រវែង ៦ ម៉ែត្រ កម្រាស់ ១៥ សង់ទីម៉ែត្រ។
ការដ្ឋាននេះបានចាប់ផ្ដើមកាលពីខែមករា ឆ្នាំ២០២៣ បច្ចុប្បន្នសម្រេចបាន ១៧, ១២ % ហើយគ្រោងនឹងសាងសង់ឱ្យរួចរាល់នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤។
ជាមួយនេះក៏បានផ្ដាំផ្ញើដល់មន្រ្ដីបច្ចេកទេសប្រចាំការនៅការដ្ឋានស្ថាបនាផ្លូវ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបានការ ប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថា៖ ក្រសួងអភិវឌ្ឍន៍ជនបទជាភ្នាក់ងារអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ (CRRIDP)ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ មានថវិកាសរុប ៦៣,០៦១ លានដុល្លារអាមេរិក ក្នុងនោះមានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ សម្រាប់កែលម្អផ្លូវជនបទឱ្យទៅជាប្រភេទផ្លូវក្រាលបេតុង (RC) ចំនួន ២៣ខ្សែ ប្រវែងសរុប ១៤៩,៦០ គីឡូម៉ែត្រ នៅក្នុងខេត្តគោលដៅចំនួន ៦គឺ ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។
ដោយឡែកសម្រាប់ខេត្តព្រៃវែងនឹងទទួលបានផ្លូវក្រាលបេតុងចំនួន ៣ខ្សែ ប្រវែងសរុប ២៦,៦៤ គីឡូម៉ែត្រ ដែលបច្ចុប្បន្នសម្រេចបាន ១៤,២០% នៃគម្រោងទាំងមូល៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


