Connect with us

ព័ត៌មានជាតិ

«វចនានុក្រមខ្មែរ» ថ្មី ដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃនេះ

បានផុស

នៅ

វចនានុក្រមខ្មែរឆ្នាំ២០២២ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធជាច្រើន នៅរាជបណ្ឌិត្យសភាកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងវចនានុក្រមថ្មីនេះ មានការបូកបញ្ចូលនូវពាក្យថ្មីៗជាច្រើន ស្របតាមការប្រើប្រាស់របស់ប្រជាជនកម្ពុជាបច្ចុប្បន្ន ក្នុងនោះមានពាក្យសរុប ៤ ៤៦៩៦ពាក្យ និងមេពាក្យចំនួន ៣១ ០៧៣ពាក្យ។ មិនត្រឹមតែបោះពុម្ពជាសៀវភៅប៉ុណ្ណោះទេ វចនានុក្រមនេះក៏មានដាក់ឱ្យប្រើប្រាស់រតាមប្រព័ន្ធឌីជីថល អាចទាញយកបាននៅលើទូរសព្ទ និងកុំព្យូទ័រផងដែរ។ វចនានុក្រមនេះបានបូកបញ្ចូលពាក្យបច្ចេកទេស និងពាក្យថ្មីៗជាច្រើនស្របតាមតម្រូវការបច្ចុប្បន្ន។

វចនានុក្រមខ្មែរឆ្នាំ២០២២នេះ ត្រូវបានរៀបរៀងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ ដោយមានការចូលរួមពីអ្នកជំនាញ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីឱ្យការបង្កើតពាក្យនីមួយៗត្រឹមត្រូវ ស្របតាមស្តង់ដាដែលអាចឱ្យប្រជាជនខ្មែរយកទៅប្រើប្រាស់បាន។

បើតាមប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ លោក ហ៊ាន សុខុម បានឱ្យដឹងថា ដំណើរការធ្វើបច្ចុប្បន្នភាពវចនានុក្រមនេះ គឺយកវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ជាគោល ហើយយកពាក្យទាំងអស់ដាក់បញ្ចូលមកវិញ ដោយមិនបោះបង់ពាក្យណាឡើយ គ្រាន់តែកែពាក្យមួយចំនួន និងបន្ថែមពាក្យថ្មីមួយចំនួន។

លោក ហ៊ាន សុខុម

ទោះបីជាមានបញ្ហាកូវីដ-១៩ វាយលុកកម្ពុជា និងសកលលោកយ៉ាងណាក្តី ក៏ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៅតែបន្តធ្វើបច្ចុប្បន្នភាពវចនានុក្រមខ្មែរបាន តាមរយៈ Zoom Meeting ឬ Google Meet ដោយអនុវត្តតាមគោលការក្រសួងសុខាភិបាល ៣កុំ ៣ការពារ។

សូមជម្រាបថា ពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាព លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកស្តីទីការគណៈរដ្ឋមន្ត្រី លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងភាគីពាក់ព័ន្ធជាច្រើនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម