ព័ត៌មានជាតិ
ពន្ធដារ បានដាក់ចេញវិធានការ លើកទឹកចិត្តផ្នែកពន្ធ លើវិស័យសំខាន់ៗចំនួន ៧
តាមរយៈគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ពន្ធដារ មានវិធានការលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់រយៈពេល ចាប់ពី ៣ឆ្នាំ រហូតដល់ ៩ឆ្នាំ និងការលើកទឹកចិត្តឱ្យបង់ពន្ធលើប្រាក់ចំណូលតាមអត្រាកំណើនត្រឹមកម្រិត ២៥ ភាគរយ ,៥០ ភាគរយ, និង ៧៥ ភាគរយ សម្រាប់រយៈពេល ២ ឆ្នាំជាបន្តបន្ទាប់ បន្ទាប់ពីផុតរយៈពេលលើកលែងពន្ធ។

អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញនូវវិធានការ ដើម្បីលើកទឹកចិត្តផ្នែកពន្ធដារ តាមវិស័យសំខាន់ៗ ចំនួន៧ រួមមាន៖
១. វិស័យមូលបត្រ៖ វិធានការលើកទឹកចិត្តផ្នែកពន្ធដល់វិស័យមូលបត្រ ជាពិសេសការលើកលែងពន្ធលើប្រាក់ចំណូល ចំនួន ៥០ ភាគរយ នៃពន្ធលើប្រាក់ចំណូលត្រូវបង់សរុបសម្រាប់រយៈពេល ៣ឆ្នាំ, ការអនុគ្រោះបំណុលពន្ធ, ការបន្ថយ ពន្ធកាត់ទុក ៥០ ភាគរយ នៃការប្រាក់ និងភាគលាភ បានមកពីការកាន់កាប់និងទិញ-លក់មូលបត្រ។
២. វិស័យហិរញ្ញវត្ថុ៖ ការព្យួរទុកជាបណ្ដោះអាសន្ននូវការអនុវត្តអាករលើតម្លៃបន្ថែម (VAT) លើសេវាដែលមិនមែនជា មូលដ្ឋានខាងហិរញ្ញវត្ថុនិងការអនុគ្រោះពន្ធកាត់ទុកលើការទូទាត់ការប្រាក់លើប្រាក់កម្ចីពីបរទេសរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
៣. វិស័យកសិកម្ម៖ ការលើកទឹកចិត្តពន្ធបន្ថែមចំពោះការដាំដុះស្រូវ ការប្រមូលទិញស្រូវ និងការផលិតអង្ករនាំចេញ។ នេះចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើការនាំចូល និងផ្គត់ផ្គង់ទំនិញក្នុងវិស័យកសិកម្ម តួយ៉ាង ការអនុ គ្រោះអាករលើតម្លៃបន្ថែមចំពោះអ្នកចុះកិច្ចសន្យាផ្គត់ផ្គង់អង្ករសម្រាប់បម្រើការនាំចេញអង្ករ និងការលើកទឹកចិត្តផ្នែកពន្ធ ដារដល់សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព (ផលិតផលកសិកម្ម ឬកសិ-ឧស្សាហកម្ម)។
ជាងនេះទៅទៀត ការលើកទឹកចិត្តពន្ធដារចំពោះការផ្គត់ផ្គង់ផលិតផលកសិកម្មមិនទាន់កែច្នៃ, ការព្យួរប្រាក់រំដោះពន្ធលើ ប្រាក់ចំណូលចំពោះវិស័យកសិកម្ម (ផលិតផលកសិកម្មដែលត្រូវទទួលបានការអនុគ្រោះរួមមាន ស្រូវ អង្ករ ពោត សណ្ដែក ម្រេច គ្រាប់ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ) ក៏ដូចជាការលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញស្រូវ អង្ករ ពោត សណ្ដែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ជាដើម។
៤. វិស័យអប់រំ៖ ការលើកលែងពន្ធដារសម្រាប់គ្រឹះស្ថានសិក្សា ដោយលើកលែងពន្ធលើប្រាក់ចំណូល រួមទាំងប្រាក់ រំដោះពន្ធ លើប្រាក់ចំណូលនិងពន្ធអប្បបរមា, អាករលើតម្លៃបន្ថែម, ពន្ធកាត់ទុកលើសេវា ការប្រាក់ និងភាគលាភ រហូតដល់ឆ្នាំ ២០២៨។
៥. វិស័យទេសចរណ៍៖ ការលើកលែងការអនុវត្តកាតព្វកិច្ចពន្ធដារសម្រាប់ភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍។
៦.វិស័យសំណង់៖ ការអនុញ្ញាតឱ្យសហគ្រាសសំណង់បង់ប្រាក់ពន្ធតាមការគណនាជាក់ស្ដែងនៃគម្រោងនីមួយៗជាមុន វិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី។
៧. វិស័យអចលនទ្រព្យ៖ ការលើកលែងពន្ធលើអចលនទ្រព្យ ចំពោះអចលនទ្រព្យស្ថិតក្នុងភូមិសាស្ត្រមួយចំនួន, ការ លើកទឹកចិត្តចំពោះវិស័យអចលនទ្រព្យ ជាពិសេស ការលើកលែងពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅដ្ឋាន គ្រប់ប្រភេទ ដែលមានតម្លៃក្រោម ឬស្មើ ៧ ម៉ឺនដុល្លារ និងការបង្កើនរយៈពេលបង់ពន្ធជាកញ្ចប់សម្រាប់ក្រុមហ៊ុនអ្នក អភិវឌ្ឍន៍លំនៅឋាន។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់បន្ថែមថា ការអនុគ្រោះការអនុវត្តអាករលើតម្លៃបន្ថែម (VAT) សម្រាប់ ឧស្សាហកម្មគាំទ្រ ឬអ្នកចុះកិច្ចសន្យាធ្វើការផ្គត់ផ្គង់ទំនិញ ឬសេវាដោយផ្ទាល់ សម្រាប់បម្រើឱ្យការនាំចេញរបស់ ឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មវាយនភ័ណ្ឌ ឧស្សាហកម្មផលិតស្បែកជើង ឧស្សាហកម្មផលិតកាបូបយួរ-កាបូបដៃ និងឧស្សាហកម្មផលតមួកវិធានការលើកទឹកចិត្តផ្នែកពន្ធដារដល់សកម្មភាពកាត់ដេរ និងតម្រឹមរបស់គម្រោង QIP។
សូមរំលឹកថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ រាជដ្ឋាភិបាលបានអនុម័តលើយុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដែលរួមបញ្ចូលវិធានការសម្រួលខាងសារពើពន្ធមួយចំនួនទៀត ដើម្បីគាំទ្រដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធដែលអគ្គនាយកដ្ឋានពន្ធដារកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តចាំបាច់នានាក្នុងការ ជំរុញការអនុវត្ត៕
អត្ថបទ៖ ផល ធារិត


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ