ព័ត៌មានជាតិ
កម្មករសប្បាយចិត្តចំពោះការដំឡើង ហើយថា”សំខាន់មានការងារធ្វើ”
កម្មករកម្មការិនីរោងចក្រកាត់ដេរនៅទូទាំងប្រទេស សប្បាយចិត្ត និងសាទរ ចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ ដែលរដ្ឋាភិបាលសម្រេចចិត្ត បង្កើនចំនួន៤ដុល្លារបន្ថែម ដែលកម្មករនឹងទទួលបាន២០៤ដុល្លារ ចាប់ពីខែមករា ឆ្នាំ២០២៤។

សម្រាប់កម្មករការដំឡើងរបស់រដ្ឋាភិបាល គឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់ ខណៈដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងរងផលប៉ះពាល់ដោយវិបត្តិសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី និងវិបត្តិដែលអូសបន្លាយដោយជំងឺកូវីដ១៩ ដែលមិនទាន់បញ្ចប់នៅឡើយ ហើយអ្វីដែលសំខាន់មិនមានប្រទេសណាមួយនៅអាស៊ីដំឡើងប្រាក់ឈ្នួលឡើយនៅឆ្នាំ២០២៤នេះ។

កម្មការិនី ភន គឹមឡាំង កម្មករមកពីរោងចក្រSeduno Cambo Knitting Co.,Ltd នៅថ្ងៃទី២៩ ខែកញ្ញានេះ សប្បាយចិត្តជាខ្លាំងបន្ទាប់ពីដឹងដំណឹងថា រដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលនៅឆ្នាំ២០២៤។ ការដំឡើងនេះ នឹងជួយសម្រួលបន្ថែមទៀត ហើយអ្វីដែលសំខាន់នោះ គឺការរក្សាបានការងារធ្វើ។ នេះបើតាមការបញ្ជាក់ដដែល។
ទន្ទឹមនឹងនេះ លោក សឿន ចិត្ត កម្មករមកពីរោងចក្រChing Sreng Industrial ក៏មិនខុសពីកម្មករដទៃទៀតដែរ សប្បាយចិត្តព្រោះបច្ចុប្បន្ន ការងារចាប់ផ្តើមធ្វើឡើងវិញច្រើន។ ប៉ុន្តែលោកក៏បានស្នើសុំឱ្យបញ្ចុះតម្លៃផ្ទះឈ្នួលដែលនឹងជួយសម្រាលបន្ទុកកម្មករបន្ថែមទៀត។

ដោយឡែក កម្មករិនី ស៊ុន គឹមអេង មកពីរោងចក្រVonammy (Cambodia) Garment Co.,Ltd បានសង្កត់ធ្ងន់ថា ការប្រកាសដំឡើងរបស់រដ្ឋាភិបាលនេះ គឺជាកម្លាំងចិត្តរបស់កម្មករគ្រប់រូបដើម្បីបន្តបំពេញការងារបន្ថែម។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចផ្តល់ប្រាក់ឈ្នួលជូនកម្មករចំនួន៤ដុល្លារ បន្ថែមលើឆ្នាំចាស់ដែលមានចំនួន២០០ដុល្លារក្នុងមួយខែ។ ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់បន្ថែមថា លោកនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិត។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល នឹងបន្តកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


