Connect with us

ព័ត៌មានជាតិ

មាន​តែសែក​ ប៉ុន្តែអត់លុយ ស្ដ្រី​២​នាក់ ត្រូវសមត្ថកិច្ចបញ្ជូន​ទៅ​សាលា​ដំបូង​

បានផុស

នៅ

​ស្ត្រី​២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​០៤​ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ពាក់ព័ន្ធ​បទល្មើស « មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ ដែល​អាច​ជួញដូរ​បាន » ពោល​គឺ​បទល្មើស​ចេញ​សែក​អត់​លុយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ទាំងពីរ​នាក់ ឈ្មោះ ឆឹ​ម លក្ខិណា និង​ឈ្មោះ បូ សេរីរ​ត្ន័ បាន​សារភាព​ថា កាលពី​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០២០ ពួកគេ​បាន​ខ្ចី​ប្រាក់​ចំនួន ១២៨,៨១០​ដុល្លារ ពី​ឈ្មោះ ហ៊ាង រតនា ហើយ​ដើម្បី​ជា​សំណង​ចំពោះ​ប្រាក់​ដែល​បាន​ខ្ចី ពួកគេ​បានចេញ​មូលប្បទានបត្រ​ចំនួន​០៤​សន្លឹក​ ទុកជា​សំណង ( សែក​) ។ ជនសង្ស័យ បាន​សារភាព​ទៀត​ថា ចំពោះ​មូលប្បទានបត្រ​លេខ ៨៥២៥២៦ ចុះ​ថ្ងៃទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០ មាន​ទឹកប្រាក់​ចំនួន ៣៤,៨១០​ដុល្លារ របស់​ធនាគារ​អេស៊ីលីដា ដែល​ចេញ​ឲ្យ​ទៅ​ឈ្មោះ ហ៊ាង រតនា គឺ​មាន​ប្រាក់​ក្នុង​គណនី ប៉ុន្តែ​ពុំ​អាច​បើក​បាន ដោយ​ពួកគេ (​ជនសង្ស័យ​) បាន​ចុះហត្ថលេខា​លើ​មូល​ប្ប​ទា​នប​ត្រ​ខុស​ពី​លក្ខន្តិក​របស់​ធនាគារ ហើយ​ពេលនេះ​ក្នុង​គណនី​ពួកគេ​គ្មាន​ប្រាក់​ទេ និង​មិនទាន់បាន​សង​ទៅ​ឈ្មោះ ហ៊ាង រតនា នៅឡើយ​ទេ។

សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ បានធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​១២​ថ្ងៃត្រង់ នៅមុខ​ផ្សារ​ក្រឡាញ់ ខេត្តសៀមរាប តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​ចុះ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ របស់​លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ខណៈ​នេះ ព្រះរាជអាជ្ញា​អម​តុលាការ​កំពុង​ធ្វើការ​សាកសួរ​ស្ត្រី​ទាំង​២​នាក់៕

អត្ថបទ៖ មករា

សូមចុចអាន៖ ​ហាម​មិន​ស្ដាប់ សមត្ថកិច្ច​​ចុះ​រុះរើ តូបលក់តាម​ដងផ្លូវ​ ដើម្បី​សណ្តាប់ធ្នាប់​សាធារណៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម