ព័ត៌មានជាតិ
ភាពចម្រូងចម្រាស់រវាងតុលាការពាណិជ្ជកម្ម និងរដ្ឋាបាលត្រាំបង្កភាពស្រពិចស្រពិលដល់វិនិយោគិន
មួយថ្ងៃបន្ទាប់ពីតុលាការពាណិជ្ជកម្មអាមេរិកបានសម្រេចលុបចោលការអនុវត្តនូវពន្ធគោល១០% និងការគម្រាមកំហែងដាក់ពន្ធគយបដិការបន្ថែមទៀតលើបណ្តាប្រទេសជាង១០០ដែលជាដៃគូរពាណិជ្ជកម្មនោះ រដ្ឋបាលរបស់លោកត្រាំអាចដាក់បណ្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនេះ ដោយបានផ្អាកការអនុវត្តសេចក្តីសម្រេចរបស់តុលាការពាណិជ្ជកម្មអន្តរជាតិជាបណ្តោះអាសន្ន។

ពាក់ព័ន្ធទៅនឹងភាពចម្រូងចម្រាស់នៃស្ថាប័នកំពូលៗទាំងពីររបស់សហរដ្ឋអាមេរិកនេះ កំពុងបង្ករនូវភាពស្រពិចស្រពិលបន្ថែមទៀតដល់វិនិយោគិនក្នុងការសម្រេចចិត្តថាត្រូវពង្រីកអាជីវកម្ម វិនិយោគបន្ថែមឬការបោះការវិនិយោគថ្មីយ៉ាងណា។
យោងតាមសេចក្តីជូនដំណឹងរបស់ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) អំពីបច្ចុប្បន្នភាពសម្រាប់សមាជិកនៃស្ថានភាពនៃបណ្តឹងឧទ្ធរណ៍ពន្ធគយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី៣០ បានលើកឡើងថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ តុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាម៉េរិកបានសម្រេចថាពន្ធគយ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺខុសច្បាប់ និងលើសពីសិទ្ធិអំណាចដែលផ្តល់ឱ្យដល់ប្រធានាធិបតី ដូច្នេះអត្រាពន្ធមូលដ្ឋាន១០% និងការដាក់ពន្ធគយបន្ថែមមិនអាចអនុវត្តបានដោយស្របច្បាប់។
«ដូចដែល សមាគមបានចង្អុលបង្ហាញនៅក្នុងបច្ចុប្បន្នភាពកាលពេលមុន រដ្ឋបាលរបស់លោកត្រាំអាចដាក់បណ្ដឹងឧទ្ធរណ៍ ប្រឆាំងនឹងសេភាពចម្រូងចំរាស់ចក្តីសម្រេចនេះ ហើយឥឡូវបានដាក់បណ្ដឹងឧទ្ធរណ៍នេះ។ ជានីតិវិធី សាលាឧទ្ធរណ៍បានផ្អាក ការអនុវត្តសេចក្តីសម្រេចរបស់តុលាការពាណិជ្ជកម្មអន្តរជាតិជាបណ្តោះអាសន្ន»។ នេះបើតាម TAFTAC។

TAFTAC ថ្លែងបញ្ជាក់ថា៖«ទោះយ៉ាងណាក្តី អ្វីសំខាន់ដែលត្រូវកត់សម្គាល់គឺថា នេះមិនមែនមានន័យថា សាលាឧទ្ធរណ៍សម្រេចផ្ទុយឬ សម្រេចប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការពាណិជ្ជកម្មអន្តរជាតិនោះទេ។ សាលាឧទ្ធរណ៍គ្រាន់តែផ្អាក ការអនុវត្តសេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោមខណៈបណ្ដឹងឧទ្ធរណ៍កំពុងស្ថិតក្នុងការពិចារណា។ នីតិវិធី នេះអនុញ្ញាតឱ្យពន្ធគយដែលកំពុងមាននៅតែអនុវត្តជាបណ្តោះអាសន្ន។ សមាគមនឹងបន្តតាមដានស្ថានភាពនេះយ៉ាងយកចិត្តទុកដាក់ ហើយនឹងផ្តល់បច្ចុប្បន្នភាពអំពីការវិវត្តន៍ថ្មីៗទៀត»។
កម្ពុជាក៏ជាប្រទេសមួយក្នុងចំណោមជាង១០០ប្រទេសដៃគូរពាណិជ្ជកម្មផ្សេងទៀតរបស់សហរដ្ឋអាមេរិកដែលបានកំពុងរងនូវការបង់ពន្ធគោល១០% ដែលបានដាក់ដោយរដ្ឋបាលត្រាំតាំងពីថ្ងៃទី៩ខែមេសា។
ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអូន ព័ន្ធមុនីរ័ត្ន បានលើកឡើងក្នុងជំនួបជាមួយលោកស្រី Bridgette Walker ការៈធាវីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រកម្ពុជា នៅទីស្តីការក្រសួងកាលពីថ្ងៃទី២៧ ខែ ឧសភានេះថារាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយដើម្បីធ្វើការចរចាជាមួយមន្រ្តីពាណិជ្ជកម្មអាមេរិកដើម្បីរក្សាទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
លោកឧបនាយករដ្ឋមន្ត្រីបានលើកថា កម្ពុជាបានខិតខំរៀបចំ និងដោះ ស្រាយកត្តាដែលមានឥទ្ធិពលអវិជ្ជមានចំពោះទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ដូចជាបានបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ដែលមាន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាប្រធាន និងបាន ត្រៀមលក្ខណៈរួចរាល់ក្នុងការចូលរួមចរចាជាមួយភាគីពាក់ព័ន្ធរបស់សហរដ្ឋអាម៉េរិក អំពីការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) ជុំទី ២ នៅសហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយនេះ ។
លោកថា៖«រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងនីតិវិធីបង្ការ និងបង្ក្រាបបទល្មើស និងទប់ស្កាត់ការក្លែងបន្លំដើម កំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាពសម្រាប់ការនាំ ចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក»។

លោកបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវប្រកាសអន្តរ ក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយក្រសួងពាណិជ្ជកម្ម ស្តីពីវិធានការសម្រាប់បង្ការ និងទប់ស្កាត់ ការក្លែង បន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និង ប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើត ទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដើម្បីជំរុញទាក់ទាញវិនិយោគិន បរទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ជាដើម ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជាបានថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចកម្ពុជាកាលពីថ្ងៃទី២៦ថា ទីផ្សារអាមេរិកគឺជាទីផ្សារធំមួយសម្រាប់ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង ជាពិសេសផលិផលអ្នកដំណើរ។
លោកថាគិតមកដល់បច្ចុប្បន្នកម្ពុជាមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ប្រមាណជាង១ ៥០០រោងចក្រ ដែលមានកម្មករធ្វើការក្នុងវិស័យនេះជិត១លាននាក់ និង៣លាននាក់ទៀតបានកំពុងអាស្រ័យផលពីវិស័យនេះ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


