Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីថាកម្ពុជា​ធានាស្បៀងគ្រប់គ្រាន់ដល់ទាហានតែការ​គាំទ្រ​ពី​ពលរដ្ឋ​គឺជារឿងសំខាន់

បានផុស

នៅ

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ថ្លែង​អំណរ​គុណ​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ដែល​បង្ហាញ​នូវ​គាំទ្រ​ទាំង​សម្ភារៈ និង​ថវិកាជូន​ដល់​កង​ទ័ព​ជួរ​ខាង​មុខ។ សម្ដេច​ថា​នេះ​ជា​តម្លៃ​នៃ​ទឹក​ចិត្ត​ដែលធ្វើ​ឱ្យ​កង​ទ័ព​មាន​ភាព​កក់ក្ដៅក្នុង​ការ​ការពារទឹកដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ជំនួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​ជាង​១ពាន់៦រយនាក់​នៅប្រទេសជប៉ុនថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថាកម្ពុជា​មាន​ស្បៀងអាហារ ប្រេង អាវុធ ផ្គត់ផ្គង់គ្រប់គ្រាន់​សម្រាប់ប្រយុទ្ធ តែ​ការ​ចូលរួម​របស់ពលរដ្ឋ​ខ្មែរ​សម្រាប់​កង​ទ័ព​គឺធំធេង​លើសពីភស្ភភា​ទាំង​នេះ​ទៀត។

សម្ដេច​ថា៖ «តម្លៃ​ជា​សម្ភារៈ និង​ថវិកាយើងវាស់បាន​តែ​អ្វីដែល​សំខាន់​គឺ​ទាហាន​យើង​មាន​ទឹក​ចិត្ត​នៅពេលដែលឃើញ​ប្រជាជន​នៅ​ខាង​ក្រោយ​គាំទ្រ​ពួកគាត់​ការពារ​ទឹក​ដី​នេះ​គឺ​ជា​តម្លៃនៃ​ការ​ចូលរួម​ហើយ​សូម​អរគុណណាស់​»។ ​

សម្ដេច​ថាពេលដែល​ទាហាន​ចេញ​ច្បាំងគឺ​ការ​ពារ​ទឹកដីកម្ពុជា ប្រជាជន​កម្ពុជាទាំង​អស់​ មិន​មែន​ការ​ពារ​បក្សប្រជាជន និង​ក្រុម​ណា​មួយ​នោះទេ។ សម្ដេច​ក៏​មើល​ឃើញ​ដែរមនុស្ស​មួយ​ចំនួន​វាយ​ប្រហារ​លើ​មេទ័ព​ខ្មែរ និង​យក​រូបភាព​ប្រៀបធៀបជាមួយកូនទាហាន​ក្នុង​ចេតនាបំបាក់ទឹកចិត្ត​កូន​ទ័ពថាជា​ទង្វើមួយ​មិនសម​សោះ​ក្នុងពេល​ដែលកម្ពុជា​មាន​បញ្ហាប្រទេស​រួម​គ្នា​។

សម្ដេច​ថា៖ «ដើម្បីវ៉ៃបានទាល់តែ​កត្តា​សំខាន់​បំផុត​គឺ​ទឹកចិត្ត​មុះ​មុត​មិនមែនពេល​ដែល​បង្អាប់​គ្នា​ទេ! វា​គ្មាន​អ្វី​ល្អ​ឥត​ខ្ចោះ​ទេ តែ​អ្វី​ដែល​សំខាន់​បំផុត​គឺ​ការងារ​ធំ​ត្រូវ​រួម​គ្នា»។

សម្ដេច​នាយករដ្ឋមន្ត្រីជំរុញកុំ​ឱ្យ​បំផ្លាញស្មារតី​កងទ័ព​ឱ្យសោះក្នុងពេល​ជិតប្រយុទ្ធព្រោះគោលដៅធំគឺ​ជ័យជម្នះ។ ការយក​ព័ត៌មាន​ពី​សត្រូវមក​ផ្សព្វផ្សាយគឺ​ជាការ​ចូលក្នុង​សង្គ្រាម​ចិត្ត​សាស្ត្រ​របស់​គេហើយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៧ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៨ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម