ព័ត៌មានជាតិ
អ្នកជំនាញអប់រំ៖ ការប្រឡងបាក់ឌុបមិនមែនជាការកំណត់អនាគតរបស់ប្អូនៗនោះទេ
អ្នកជំនាញផ្នែកវិស័យអប់រំបានណែនាំដល់សិស្សានុសិស្សដែលត្រូវចូលរួមប្រឡបាក់ឌុបនៅឆ្នាំនេះមិនត្រូវចាត់ទុកការប្រឡងបាក់ឌុបជាការកំណត់អនាគតរបស់ប្អូនៗនោះទេពោលគឺប្អូនៗនៅមានជំរើសជាច្រើនទៀតដែលត្រូវធ្វើដើម្បីឈានឆ្ពោះទៅអនាគតមួយដ៏ភ្លឺស្វាង។

ឧកញ៉ា ប៉ិច បូឡែន បានមានប្រសាសន៍ថា៖ «សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់ឬធ្លាប់នៅឆ្នាំនេះកុំគិតថា ការប្រឡងបាក់ឌុបជាការកំណត់អនាគតរបស់ប្អូនគ្រាន់តែថាអ្នកដែលប្រឡងជាប់និងមាននិទ្ទេសល្អមានឱ្យកាសច្រើនជាងអ្នកដ៏ទៃដូចជាទទួលបានអាហារូបករណ៍សិក្សាក្នុងនិងក្រៅប្រទេស។ ចំពោះអ្នកប្រឡងធ្លាក់កុំគិតថាគឺជាការបញ្ចប់អនាគតរបស់ខ្លួនដោយសារប្អូនៗអាចបន្តការសិក្សានៅមហាវិទ្យាល័យបាននិងមានជំរើសជាច្រើនក្នុងការអភិវឌ្ឍន៍មុខរបរសម្រាប់ទៅថ្ងៃអនាគត»។
លោកបានបន្ថែមថាអ្វីដែលត្រូវធ្វើនៅពេលនេះត្រូវខិតខំបង្រៀនសិស្សដែលរៀនពូកែឱ្យទទួលបាននិទ្ទេសកាន់តែល្អនៅពេលប្រឡងបាក់ឌុបខាងមុខនិងអ្នកដែលមិនបានចំណាត់ថ្នាក់ល្អធ្វើយ៉ាងណាឱ្យគាត់អាចប្រឡងជាប់។ប៉ុន្តែការងារនេះមិនមែនសាលា តែម្នាក់ឯងអាចធ្វើបាននោះទេវាទាមទារមានការចូលរួមពីសំណាក់អាណាព្យាបាល និងសិស្សានុសិស្សផ្ទាល់ផងដែរ។

លោកបានជំរុញឱ្យសិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រដើម្បីចូលរួមកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើនព្រោះនៅឆ្នាំ២០៣០កម្ពុជាបានដាក់គោលដៅប្រែក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់និងឆ្នាំ២០៥០នឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ដែលទាមទារនូវធនធានមនុស្សមួយដែលមានចំណេះដឹងនិងជំនាញខ្ពស់ផងដែរ។
គួរបញ្ជាក់ថា ប្រឡងបាក់ឌុបឆ្នាំនេះក្រសួងអប់រំនឹងរៀបចំនៅថ្ងៃទី៦វិច្ឆិកានិងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៩វិច្ឆិកាឆ្នាំ២០២៣៕
សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


