ព័ត៌មានជាតិ
បាក់ស្រុតផ្លូវក្រវ៉ាត់ព្រំដែនចំណុចច្រក ៤០០ អស់ជិត ១០ ម៉ែត្រ ក្រោយភ្លៀងមួយមេធំ
កាលពីថ្ងៃទី២ ខែតុលាម្សិលមិញ ធ្លាក់ភ្លៀង ១ មេធំ ធ្វើឲ្យបាក់ស្រុតផ្លូវក្រវ៉ាត់ព្រំដែនត្រង់ចំណុចច្រក ៤០០ ក្នុងស្រុកសំឡូងខេត្តបាត់ដំបង ដែលបង្កដោយគ្រោះធម្មជាតិ។
មន្ត្រីយោធាការពារព្រំដែនលេខ ៥០២ បានឲ្យដឹងថា កាលពីថ្ងៃទី ២ ខែតុលា ម្សិលមិញធ្លាក់ភ្លៀងខ្លាំងរួមខ្យល់កន្ត្រាក់បោកបក់ផងបានបង្កឲ្យបាក់ស្រុតផ្លូវប្រវែងជាង ៨ ម៉ែត្រ និងរលំដើមឈើប្របមកលើផ្លូវផងដែរ។

ប្រភពដដែលបន្តថា ផ្លូវក្រវ៉ាត់ព្រំដែនមួយខ្សែដែលបានខូចខាតដោយគ្រោះធម្មជាតិបង្កឲ្យបាក់ស្រុតនេះ កើតឡើងត្រង់ ចំណុចច្រក ៤០០ នៃព្រំដែនកម្ពុជាថៃ ស្ថិតក្នុង ភូមិឆករកា ឃុំឆករការ ស្រុកសំឡូត ខេត្តបាត់ដំបង។ ផ្លូវមួយខ្សែនេះតភ្ជាប់ពីខេត្តពោធិ៍សាត់រហូតដល់ព្រំប្រទល់ខេត្តប៉ៃលិន ហើយបច្ចុប្បន្នកម្លាំងកំពុងចុះពិនិត្យលើទីតាំងផ្សេងៗទៀតរួមទាំងនៅតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋផងក្រែងមានផលប៉ះពាល់ទៅលើប្រការណាមួយ។

ប្រភពពីអាជ្ញាធរបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងមិនទាន់បានបង្កឲ្យប៉ះពាល់ដល់ក្នុងភូមិនៅឡើយ ប៉ុន្តែបើសិនជាមានភ្លៀងធ្លាក់បន្តទៀតនឹងអាចឈានដល់ការលិចលង់តាមភូមិ ព្រោះទឹកបានឡើងព្រៀបតាមដងស្ទឹងអស់ហើយ។ ចំពោះមុខកម្លាំងការពារព្រំដែននិងអាជ្ញាធរបានឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នក៏ដូចជាត្រៀមលក្ខណះជាមុន បើសិនជាមានភ្លៀងបន្តធ្លាក់នឹងមានទឹកហក់ឡើងនៅក្នុងយប់នេះ៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


