ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយមិនគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត Medical Service Corps Jeolladuk.do នៃអង្គការហាឆាន់ខាំ ចំនួន៣០នាក់ ក្នុងនោះមានវេជ្ជបណ្ឌិត ១៥នាក់ និងគ្រូពេទ្យ១៥នាក់មកពីសាធារណៈរដ្ឋកូរ៉េខាងត្បូង ចុះមកពិនិត្យ និងព្យាបាលជំងឺទូទៅដោយមិនគិតថ្លៃ ជូនប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណចំនួន៣ ថ្ងៃ ចាប់ពីថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២៣ នៅក្នុងបរិវេណអង្គការ ហាឆាន់ខាំ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ថ្ងៃទី១២ និង១៣ ខែសីហា ឆ្នាំ ២០២៣ និងនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកសិរីសោភ័ណ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពិនិត្យព្យាបាលចាប់ពីម៉ោង៨ ព្រឹកតទៅ។ នៅក្នុងបេសកកម្មនេះ មានពិនិត្យព្យាបាលជំងឺបេះដូង ក្រពះ ភ្នែក មាត់ធ្មេញ សន្លាក់ រោគស្ត្រី និងចាក់ម្ជុលវិទ្យាសាស្ត្រជាដើម។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃ Medical Service Corps Jeolladuk.do អង្គការហាឆាន់ខាំ ដឹកនាំដោយ លោក ចង ក្យុងហូ ប្រធានក្រុមការងារបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចំនួន៣០នាក់។

លោក អភិបាលខេត្ត បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការហាឆាន់ខាំនេះ បានចុះមកពិនិត្យ ព្យាបាលជំងឺជូនពលរដ្ឋទូទៅនៅក្រុងសិរីសោភ័ណ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណៈក្នុងបំណងរួមចំណែកបន្ថែមក្នុងការបំប៉ន លើកកម្ពស់សុខុមាលភាព កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។
ជាមួយគ្នានេះ លោកបានបានថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តអាមេរិច ដែល បានចុះមកពិនិត្យជំងឺជូនប្រជាពលរដ្ឋនៅក្នុងក្រុវសិរីសោភ័ណនេះដោយមិនគិតថ្លៃ ជួយជាមនុស្សធម៌សុខភាពដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យនេះ៕
អត្ថបទ៖ វ៉ាន់ ណាង



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


