ព័ត៌មានជាតិ
ក្រពើដែលរួចចេញពីកសិដ្ឋានចំនួន៣ក្បាល ត្រូវបានអាជ្ញាធរស្រុកជីក្រែង ចាប់បានវិញអស់ហើយ
អាជ្ញាធរស្រុកជីក្រែង ខេត្ត សៀមរាប បានសហការជាមួយម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ ចាប់ក្រពើដែលរួចចំនួន៣ ក្បាល ស្ថិតនៅភូមិត្រពាំងត្រាវ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បានវិញហើយ ដោយកុំមានការព្រួយបារម្មណ៍។

លោកវរសេនីយ៍ឯក តាំង លីហេង អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងថា ករណីរឿងរួចសត្វក្រពើចេញពីអាងក្រពើដែលត្រង់ចំណុចផ្លូវលំក្រាលកៅស៊ូ(ដីរបងព័ទ្ធជុំវិញនិងអាងក្រពើ)ស្ថិតនៅភូមិត្រពាំងត្រាវ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បានរកឃើញវិញទាំងអស់ហើយ។ លោកបន្តថា ម្ចាស់អាងក្រពើដែលរួចសត្វក្រពើ ឈ្មោះ ឆៃ វីតា ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិអន្លង់ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ មូលហេតុនៃការរួចនេះ គឺដោយសារតែអ្នកដែលជួយចិញ្ចឹមសត្វក្រពើរបស់ឈ្មោះខាងលើ មានការធ្វេសប្រហេសបណ្ដាលឱ្យរួចសត្វក្រពើចេញពីអាងក្រពើ។ លោកបន្ថែមថា ម្ចាស់ឈ្មោះ ឆៃ វីតា បានរាយការណ៍ថា សត្វក្រពើ បានរួច៣ក្បាល ហើយគាត់ចិញ្ចឹមសត្វក្រពើអាយុ២ឆ្នាំ មានចំនួន៣០០ក្បាល និងពងក្រពើចំនួន១០០០ក្បាលសំរាប់ភ្ញាស់លក់។

លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង ក៏បានប្រាប់ដល់ប្រជាពលរដ្ឋ ក៏ដូចជាមហាជនកុំមានការព្រួយបារម្ភអំពីករណីក្រពើរួចនេះ ព្រោះសមត្ថកិច្ច និងម្ចាស់កសិដ្ឋានបានរកឃើញវិញអស់ហើយ។ លោកបន្តថា ចំពោះទីតាំងរួចនោះ មិនមែននៅជាប់មាត់ស្ទឹងជីក្រែងនោះទេ។ លោកបន្តថា ករណីនេះ អាជ្ញាធរ នឹងមានវិធានការឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើខាងលើរៀបចំទីតាំងនេះឲ្យបានត្រឹមត្រូវឡើងវិញទៅតាមស្តង់ដារ។

សូមបញ្ជាក់ថា បើតាមប្រភពព័ត៌មាន គឺបានឲ្យដឹងថា ករណីដែលធ្លាយរឿងរួចសត្វក្រពើនេះ គឺបណ្ដាលមកពីអ្នកជិតខាងជាប់នឹងអាងក្រពើនោះ បានបង្ហោះលើហ្វេសប៊ុក ទើបមានការចាប់អារម្មណ៍តែម្តង៕
ដោយ៖ កុសល
-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


