ព័ត៌មានជាតិ
អភិបាលខេត្តឧត្ដរមានជ័យព្រមានចាត់វិធានការដល់ពលករណាមិនព្រមធ្វើចត្តាឡីស័ក
លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានធ្វើការព្រមានផាកពិន័យនិងដាក់ទោសព្រហ្មទណ្ឌដល់ពលករទាំងឡាយណាដែលរត់គេចវេសមិនព្រមធ្វើចត្តាឡីស័ក។
ថ្លែងក្នុងឱកាសចុះសំណេះសំណាលជាមួយបងប្អូនពលករមកពីថៃតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ លោកបានមានប្រសាសន៍ថា ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានសារៈសំខាន់ណាស់ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍។

លោកបានបន្តទៀតថា ចំពោះការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនេះដែរ រដ្ឋបាលខេត្ត ក៏បានយកចិត្តទុកដាក់ចំពោះការផ្គត់ផ្គង់នូវការស្នាក់នៅ ចំណីអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនជូនបងប្អូនពលករផងដែរ។
លោកអភិបាលខេត្តបានបន្ថែមថា «ប្រសិនបើបុគ្គលណាមិនគោរពតាមវិធានការ របស់ក្រសួងសុខាភិបាល ដោយធ្វើចត្តាឡីស័ក១៤ថ្ងៃ ឬរត់ចេញ ឬគេចវេសពីការធ្វើចត្តាឡីស័ក នឹងត្រូវផាកពិន័យចាប់ពី២០០,០០០រៀល ទៅ១,០០០,០០០ រៀល និងត្រូវមានទោសព្រហ្មទណ្ឌផងដែរ»។
លោកអភិបាលខេត្តបានអំពាវនាវឲ្យបងប្អូនពលករ រួមគ្នាការពារជំងឺកូវីដ១៩កុំឱ្យមានការចម្លងដល់បងប្អូនក្រុមគ្រួសារ ក៏ដូចជាសហគមន៍។

ដោយសារចំនួនពលករមកពីថៃចូលតាមច្រកអូរស្មាច់មានការកើនឡើងនោះ អាជ្ញាធរខេត្តឧត្តរមានជ័យបានសម្រេចយកទីតាំងពហុកីឡដ្ឋានខេត្តធ្វើជាមណ្ឌលចត្តាឡីស័កមួយទៀតដោយរៀបចំដំឡើងតង់ចំនួន១០០ និងបង្គន់ចំនួន៣៣ និងបានរៀបចំប្រព័ន្ធទឹកភ្លើងខណៈបច្ចុប្បន្នខេត្តមានមណ្ឌលចត្តាឡីស័កប្រមាណជិត២០កន្លែង។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះមានពលករកំពុងធ្វើចត្តាឡីស័កសរុបចំនួន២,៧៨០នាក់ ដែលកំពុងប្រើប្រាស់មណ្ឌលចត្តាឡីស័កចំនួន១៩មណ្ឌលនៅទូទាំងខេត្តឧត្ដរមានជ័យ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


