Connect with us

ព័ត៌មានជាតិ

​ភ្ជុំបិណ្ឌ ៣ ថ្ងៃ ៥ ខេត្ត​ ទទួល​​ទេសចរ​ទៅលេង​ច្រើន​ ខណៈ​ខេត្ត​ត្បូង​ឃ្មុំជាប់​លេខ ១

បានផុស

នៅ

ក្រសួង​ទេសចរណ៍​បាន​ចេញ​របាយការណ៍​ពី​ស្ថានភាពទេសចរណ៍នាឱកាសពិធីបុណ្យភ្ជំបិណ្ឌ​ ដែល​បងប្អូនប្រជាពលរដ្ឋបានដើរកម្សាន្តចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។

​របាយការណ៍​បង្ហាញ​ថា ក្នុង​រយៈពេល ៣ ថ្ងៃ​ មាន​ភ្ញៀវទេសចរ​ជាតិ​ដើរ​កម្សាន្ត​ប្រមាណ ១,៨៩ លាននាក់ កើនឡើង ៥២,២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ ​ទេសចរបរទេសប្រមាណ ២,៧ ម៉ឺននាក់ កើនឡើង ៩០,៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ឡែក​គោលដៅទេសចរណ៍សំខាន់ៗរយៈពេល ០៣ ថ្ងៃ ខេត្ត​ត្បូង​ឃ្មុំជាប់​លេខ ១ ដែល​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ជាង ៤៤ ម៉ឺននាក់។ ខេត្ត​បាត់ដំបង​ជាប់​លេខ ២ ទទួល​បាន​ទេសចរ ២១ ម៉ឺន​នាក់ និង​កំពង់ឆ្នាំង​​ទទួល​បាន ១៦ ម៉ឺន​នាក់​ជាប់​លេខ ៣។ ខេត្តពីរ​ទៀត​ដែល​ឈរ​លំដាប់​បន្ត​បន្ទាប់​គឺ​ខេត្ត​ព្រះសីហនុ ទទួល​បាន​ទេសចរ​ជាង ១៥ ម៉ឺន​នាក់ និង​ខេត្ត​សៀមរាប​ទទួល​បាន​ជាង ១២ ម៉ឺន​នាក់។

ជុំវិញ​តួលេខ​ទេសចរ​ផ្ទៃក្នុង​ប្រមាណ ១,៩២ លាននាក់​នេះ ក្រសួ​ងទេសចរណ៍​បានពន្យល់​បន្ថែម​ថា គឺរដ្ឋបាលរាជធានីខេត្តបានរាប់បញ្ចូលចំនួនទេសចរជាតិ និងចំនួនបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុកនិងតាមទីតាំង​រៀបចំកម្មវិធីនានា។

តាមគោលដៅទេសចរណ៍ខេត្តមួយចំនួនបានរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ទាញទេសចរណ៍ឲ្យមកកម្សាន្តខេត្តរបស់ខ្លួន ក្នុងនោះខេត្តត្បូងឃ្មុំបានរៀបចំព្រឹត្តិការណ៍បុណ្យអុំទូកបណ្តែតប្រទីប ភូមិមួយផលិតផលមួយ ការប្រគុំតន្ដ្រីខ្នាតយក្ស និងការបាញ់កាំជ្រួច និងខេត្តកំពង់ឆ្នាំង មានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជំនឿព្រះពុទ្ធសាសនាដែលមានការចូលរួមពីទេសចរបរទេសផងដែរ និងការរៀបចំកម្មវិធីដទៃទៀតនៅគ្រប់រាជធានីខេត្ត ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម