ព័ត៌មានជាតិ
បុគ្គលិកក្រុមហ៊ុនទេសចរណ៍មួយលើកមូលហេតុសំបុត្រយន្តហោះក្នុងស្រុកថ្លៃជាងសំបុត្រទៅក្រៅប្រទេស
តម្លៃសំបុត្រយន្តហោះក្នុងស្រុកមួយជើងអាចចន្លោះពី ១២០ ទៅ ១៥០ ដុល្លារ ហើយបើទៅមកតម្លៃគុណជាពីរ ខណៈការហោះទៅក្រៅប្រទេសដូចជាថៃទៅមកត្រឹមតែជាង ១០០ ដុល្លារដល់ ២០០ ដុល្លារធូរជាងតម្លៃសំបុត្រយន្តហោះក្នុងស្រុក។ នេះបើតាមបុគ្គលិកកក់សំបុត្រយន្តហោះក្នុងស្រុកមួយរូបប្រាប់ឲ្យដឹង។
បុគ្គលិកកក់សំបុត្រយន្តហោះនៅក្រុមហ៊ុនវើលដ៏អិចប្រេស ដែលសុំមិនបញ្ចេញឈ្មោះបានមើលឃើញពីភាពខុសគ្នានេះដោយសារខ្វះការប្រកួតប្រជែង និងណាមួយមកពីតម្រូវការហោះហើរក្នុងស្រុកមានតិច។

បុគ្គលិករូបនេះបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរភាគច្រើនភ្ជាប់ជើងហោះហើរទៅក្រៅប្រទេស មិនសូវធ្វើប្រតិបត្តិការក្នុងស្រុកនោះទេ ដោយសារតម្រូវការមិនសូវមានហើយក្រុមហ៊ុនមានតែមួយមិនមានការប្រកួតប្រជែងគ្នា។
«បើមួយយន្តហោះមានអ្នកដំណើរជិះតែ ១០ ទៅ ២០ នាក់ បើលក់ថោកពេកក៏មិនចំណេញដែរ ហើយណាមួយមកពីមិនសូវមានក្រុមហ៊ុនហោះហើរក្នុងស្រុកច្រើន ទើបតម្លៃមិនមានការប្រកួតប្រជែងគ្នា»។
បុគ្គលិកដដែលរូបនេះបានអះអាងថា តាមលោកដឹងក្រុមហ៊ុនដែលប្រតិបត្តិការហោះហើរក្នុងស្រុកបច្ចុប្បន្នមានតែក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរដែលផ្តល់សេវាហោះហើរគោលដៅរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុនិងខេត្តសៀមរាប។
លោកបានលើកមូលហេតុនៃតម្រូវការហោះហើរក្នុងស្រុកតិច ដោយសារការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្នមានភាពល្អប្រសើរច្រើន។ តួយ៉ាងខេត្តព្រះសីហនុតាមរយៈផ្លូវល្បឿនលឿនការធ្វើដំណើរចំណាយពេលត្រឹមពីរម៉ោង ទៅ ៣ ម៉ោងទៅដល់គោលដៅ បើសិនជិះយន្តហោះត្រូវចំណាយពេលរង់ចាំនៅព្រលានមួយម៉ោងទៅពីរម៉ោងមុន គួបផ្សំការធ្វើដំណើរទៀតអីចឹងទេការប្រើប្រាស់ពេលវេលាមិនខុសគ្នាទេហើយចំណាយអស់ច្រើនផង។
បើតាមបុគ្គលិកដែលកម្ពុជាថ្មីបានសម្ភាសន៍បានអះអាងបន្តថា ក្រៅពីមិនសូវជាជម្រើសចាំបាច់ ណាមួយពលរដ្ឋក៏បារម្ភពីសុវត្ថិភាពសម្រាប់ការប្រើប្រាស់សេវាហោះហើរក្នុងស្រុក។
យ៉ាងណាមិញ បើតាមបុគ្គលិកកក់សំបុត្ររូបនេះមើលឃើញថា បើមានការពង្រីកជើងហោះហើរទៅខេត្តឆ្ងាយៗដូចជារតនគីរី និងមណ្ឌលគិរី ពលរដ្ឋនិងអ្នកទេសចរមួយចំនួនអាចងាកមកប្រើប្រាស់សេវាយន្តហោះវិញ ដោយសារចំណាយពេលតិចជាងឆាប់បានទៅដល់គោលដៅ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


