Connect with us

ព័ត៌មានជាតិ

នគរបាលស្រុកស្រែអំបិលដុតកម្ទេចសង្វៀនជល់មាន់ចល័ត១កន្លែងនៅភូមិទឹកប៉ោង

បានផុស

នៅ

កងកម្លាំងនគរបាលស្រុកស្រែអំបិលបានចុះបង្រ្កាប និងដុតកម្ទេចទីតាំងជល់មាន់១កន្លែងនៅភូមិទឹកប៉ោង ឃុំបឹងព្រាវ ក្រោយបានទទួលព័ត៌មានប្រជាពលរដ្ឋ។

លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិលបានឱ្យដឹងនៅព្រឹកថ្ងៃ ទី២១ ខែតុលា នេះថា វិធានការបង្រ្កាបល្បែងស៊ីសងជល់មាន់នេះ កាលពីថ្ងៃទី២០ តុលា ម្សិលមិញនេះ គឺធ្វើឡើងតបនឹងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដើម្បីការពារសន្តិសុខសណ្តាប់ ធ្នាប់ ក៏ដូចជារក្សាបាននូវគោលការណ៍ភូមិឃុំសង្កាត់មានសុវត្ថិភាពល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអធិការនគរបាលស្រុកស្រែអំបិល បន្ថែមថា ទីតាំងសង្វៀនជល់មាន់ខាងលើនេះនៅក្នុងព្រៃ ក្រោយដីឡូតិ៍ ប៉ុន្តែមិនបានឃើញមនុស្សកំពុងល្បែងជល់មាន់នោះទេ ទោះយ៉ាងណា កងកម្លាំងសមត្ថកិច្ចរបស់លោកបានរុះរើដុតបំផ្លាញចោលទាំងស្រុង។ មិនបញ្ចប់ត្រឹមនេះទេ គឺសមត្ថកិច្ចនឹងស៊ើបអង្កេតតាមដានមុខសញ្ញាល្បែងទាំងនេះបន្តទៀត។

លោកអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ក៏សូមងអរគុណចំពោះបងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិលដែលបាន ជួយសហការណ៍ផ្តល់ព័ត៌មានដល់កម្លាំងអធិការដ្ឋានគ្រប់សកម្មភាពបទល្មើសផ្សេងៗ និងសុំកិច្ចសហការបន្តទៀត ដើម្បីក្នុងភូមិឃុំស្រុកគ្មានបទល្មើសកើតមានឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម