ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការការពារអាយុជីវិតប្រជាពលរដ្ឋ ជាគោលដៅធំរបស់រាជរដ្ឋាភិបាល
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការ ការពារអាយុជីវិតប្រជាពលរដ្ឋ គឺជាគោលដៅធំ ដែលរាជរដ្ឋាភិបាលបានធ្វើក្នុងរយៈពេល ៤៤ឆ្នាំកន្លងទៅនេះ ហើយនឹងខិតខំធ្វើបន្តទៅទៀត។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយកម្មករ-និយោជិតចំនួន ១២.០៦០នាក់ នៅតាមបណ្តា រោងចក្រ សហគ្រាស ដែលមានមូលដ្ឋានស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «និយាយបន្តិច ពាក់ព័ន្ធនឹងរឿងនៅអ៊ីស្រាអែល ខ្ញុំឃើញច្រើនណាស់ ហើយអ្នកខ្លះ អ្នកនយោបាយចាស់វស្សា ចេញមកវាយប្រហាររាជរដ្ឋាភិបាល ហើយមានអ្នកខ្លះអួតណាស់ រៃអង្គាសលុយដើម្បីសំបុត្រយន្ដហោះ ឲ្យនិស្សិតមកវិញ មកដល់ម៉ោងនេះ ១០ថ្ងៃជាង អត់ឃើញប្រកាសរៃអង្គាសលុយ តែបើគាត់ជិះយន្ដហោះទៅអាមេរិក ទៅបារាំង ទៅអូស្ត្រាលី រៃអង្គាសលុយ ខ្លួនឯងញឹក»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ គឺជាគោលដៅធំរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាង ៤៤ឆ្នាំកន្លងមកនេះ ដែលបានធ្វើ និងបន្តខិតខំធ្វើតទៅទៀត។ សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា «ចោទរដ្ឋាភិបាលខ្មែរ គ្មានយកចិត្តទុកដាក់បំពេញកាតព្វកិច្ចរបស់ខ្លួន តាមរដ្ឋធម្មនុញ្ញ ការពារអាយុជីវិតប្រជាពលរដ្ឋ ជីវិតប្រជាពលរដ្ឋ គឺជាគោលដៅធំ ដែលយើងបានធ្វើ ខិតខំធ្វើ ក្នុងរយៈពេល ៤៤ឆ្នាំកន្លងទៅនេះ»៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


