ព័ត៌មានជាតិ
កងទ័ពមួកខៀវ៥៣នាក់ ត្រឡប់មកដល់កម្ពុជាដោយសុវត្ថិភាព ក្រោយ UN ស្នើឱ្យដកទ័ពចេញពីប្រទេសម៉ាលី
កងវិស្វកម្មព្រលានយន្តហោះ៧២៩ ឬកងទ័ពមួកខៀវកម្ពុជាចំនួន៥៣នាក់ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ បានវិលត្រឡប់ពីប្រទេសម៉ាលី មកដល់ទឹកដីប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីអង្គការសហប្រជាជាតិស្នើឱ្យដកកងទ័ពទាំងអស់ចេញពីប្រទេសម៉ាលី ត្រឹមថ្ងៃចុងឆ្នាំ២០២៣។

បើតាមលោក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិថែរក្សាសន្តិភាព ក្នុងចំណោមកងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ទាំង៥៣នាក់ ក្នុងនោះមាននារីចំនួន៥នាក់។ ក្នុងចំណោមកងទ័ពមួកខៀវរបស់កម្ពុជាចំនួន៥៣នាក់នេះ គឺមកពីបណ្ដាកងព្រលានយន្តហោះចំនួន៥១នាក់ និង២នាក់ទៀតមកពីកងកម្ទេចគ្រឿងផ្ទុះ។

លោក សែម សុវណ្ណនី បានគូសបញ្ជាក់ថា ការណ៍ដែលកងទ័ពមួកខៀវ ត្រូវវិលត្រឡប់មកកម្ពុជាវិញនាពេលនេះ គឺដោយសារតែ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានស្នើសុំឱ្យដកកម្លាំងមួកខៀវទាំងអស់ចេញពីប្រទេសម៉ាលី ហើយកងទ័ពមួកខៀវទាំងអស់ត្រូវធ្វើដំណើរទៅកាន់ប្រទេសកំណើតឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

សូមជម្រាបថា រដ្ឋាភិបាលកម្ពុជាបានបញ្ជូនកងកម្លាំងទៅចូលរួមបំពេញបេសកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិជាលើកដំបូងនៅប្រទេសម៉ាលី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ ចំនួនពីរកងគឺ កងវិស្វកម្មព្រលានយន្តហោះ៧២៩ និិងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះ។
បើតាមការឱ្យដឹងរបស់ លោក សែម សុវណ្ណនី រយៈពេល៩ឆ្នាំនៅលើទឹកដីប្រទេសម៉ាលី កងទ័ពមួកខៀវកម្ពុជា បានបោះទីតាំងឈរជើងនៅតំបន់ចំនួនពីរគឺ តំបន់គីដាល់(KIDAL) និងតំបន់តេសសាលីត (TESSALIT)។ ៩ឆ្នាំនៅប្រទេសម៉ាលី កងទ័ពមួកខៀវ បានជួបប្រទះស្ថានការណ៍អសន្តិសុខដែលបង្កឡើងដោយភាគីរដ្ឋ និងភាគីមិនមែនរដ្ឋ ដូចជាការប្រើប្រាស់គ្រឿងផ្ទុះកែច្នៃ បំពាក់គ្រាប់បែកអត្តឃាតលើរថយន្ត រួមជាមួយកត្តាអសន្តិសុខដែលឡើងដោយគ្រោះធម្មជាតិ ជាច្រើន។

ជាមួយនឹងដំណើរមកដល់កម្ពុជា មុននឹងធ្វើដំណើរទៅកាន់គេហដ្ឋានជាមួយក្រុមគ្រួសារ កងវិស្វកម្មព្រលានយន្តហោះ៧២៩ ទាំង៥៣នាក់ ត្រូវធ្វើតេស្ដពិនិត្យសុខភាព នៅនឹងទីតាំងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាមុនសិន៕
ដោយ៖ ង៉ិល ណារ៉ាត់



-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


