ព័ត៌មានជាតិ
បទល្មើសដាក់ឧបករណ៍នេសាទខុសច្បាប់ “បរណរ៉ាវ” រាប់សិបគីឡូម៉ែត្រ ពលរដ្ឋស្នើអាជ្ញាធរចុះបង្រ្កាប
ឧបករណ៍នេសាទខុសច្បាប់លើផ្ទៃបឹងទន្លេសាបរាប់សិបគីឡូម៉ែត្រ ត្រូវបានប្រជាពលរដ្ឋលួចថតបានកាលពីព្រឹកថ្ងៃទី២៦ខែតុលា ខណះឈ្មួញបានហាមពលរដ្ឋមិនឲ្យរាយមង សន្ទូច ដាក់ បង្កៃ និងរ៉ាវ ខ្យងនៅទីនោះដើម្បីធ្វើម្ហូបអាហារប្រចាំថ្ងៃក្នុងគ្រួសារ ដែលជាមុខរបរបន្ទាប់បន្សំជាទម្លាប់ដូចរាល់ឆ្នាំ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ឧបករណ៍នេសាទខុសច្បាប់ប្រភេទ “បរណរ៉ាវ” ដែលពួកគាត់បានថតនេះស្ថិតនៅចំណុចខាងលិចបឹងអាកក់នៅខាងជើងផ្ទះប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រ អន្លងទោល ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង និងបានហាមប្រាមប្រជាពលរដ្ឋមិនឱ្យដាក់មង រាយសន្ទូច និងចាប់ខ្យងនៅក្បែរហ្នឹងទៀត។

ពាក់ព័ន្ធករណីខាងលើនេះ លោក រដ្ឋា មន្ត្រីជលផលស្រុក កម្ពុជាថ្មីមិនអាចសុំការបំភ្លឺបានថាយ៉ាងណានោះទេ។ដោយឡែកលោកអភិបាលស្រុកសង្កែប្រាប់ថា ទើបបានទទួលព័ត៌មាននេះ ហើយលោកថាបានសុំឲ្យខាងមន្ត្រីជលផលចុះពិនិត្យ នឹងរៀបចំផែនការចុះបង្ក្រាប។
ចំណែកលោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្ត បានប្រាប់ យ៉ាងខ្លីថា ចាំលោកប្រាប់ឲ្យមន្ត្រីចុះពិនិត្យមើល ជុំវិញករណីបទល្មើសខាងលើនេះ៕
អត្ថបទ៖ សៅ សារិទ្ធ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


