ព័ត៌មានជាតិ
លោក ហេង សួរ ៖ កម្មវិធីថ្នាក់ជាតិរបស់ សម្ដេចធិបតី នឹងកែប្រែ កម្ពុជា ពីអតិពលកម្មទៅជាកម្លាំងពលកម្ម មានជំនាញជាក់លាក់ច្បាស់លាស់
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រំលេចថា កម្មវិធីថ្នាក់ជាតិរបស់ សម្ដេចធិបតី នឹងកែប្រែ កម្ពុជា ពីអតិពលកម្មទៅជាកម្លាំងពលកម្ម ដែលមានជំនាញជាក់លាក់ ច្បាស់លាស់ ដើម្បីធានាការប្រកួតប្រជែង និងការទាក់ទាញវិនិយោគថ្មីៗ បន្ថែម សម្រាប់បង្កើនឱកាសការងារជូនពលរដ្ឋ។

ការរំលេចនេះ ក្នុងឱកាស លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួបពិភាក្សាជាមួយលោកបណ្ឌិត តាន់ មុន្នីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គោលបំណងដើម្បីឲ្យភាគីទាំងពីរ បានស្វែងយល់ពីចក្ខុវិស័យរួមរវាងរដ្ឋ និងវិស័យឯកជន ក្នុងការលើកកម្ពស់វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត នាថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣។

លោក ហេង សួរ បានបង្ហាញពីគោលបំណងកម្មវិធីថ្នាក់ជាតិរបស់ សម្ដេចធិបតី ក្នុងការបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលនឹងប្រកាសនៅខែវិច្ឆិកា ខាងមុខនេះ ដើម្បីឲ្យក្រុមគោលដៅទាំងអស់ មានជំនាញ ទទួលបានការងារឆាប់រហ័ស និងសមរម្យ ហើយសម្បូរបែបក្នុងទីផ្សារកម្ពុជា នាពេលបច្ចុប្បន្ន។ ទន្ទឹមនោះ លោក បានរំលេចជូនដល់សហព័ន្ធថា « កម្មវិធីនេះ នឹងកែប្រែ កម្ពុជា ពីអតិពលកម្មទៅជាកម្លាំងពលកម្ម ដែលមានជំនាញជាក់លាក់ និងច្បាស់លាស់ ដើម្បីធានាការប្រកួតប្រជែងផង និងការទាក់ទាញវិនិយោគថ្មីៗ បន្ថែមផង សម្រាប់បង្កើនឱកាសការងារជូនពលរដ្ឋ»។

ជាមួយនោះ លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងពីចក្ខុវិស័យរួមរបស់ក្រសួងក្នុងការពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅកម្ពុជា ដើម្បីជាឧត្ដមប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងវិស័យស្នូលទាំង ៣ នេះ ដែលជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី ៧ នេះ។

ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនោះ គណៈប្រតិភូសហព័ន្ធ ក៏បានជម្រាប លោករដ្ឋមន្ត្រី ពីវឌ្ឍនភាព និងបច្ចុប្បន្នភាព នៃការបោះទុនវិនិយោគរបស់សមាជិកសហព័ន្ធនីមួយៗ ដែលក្រុមហ៊ុនខ្លះបានផ្ដើមវត្តមាននៅកម្ពុជា តាំងពីឆ្នាំ ១៩៩៣ ហើយពង្រីកទំហំវិនិយោគរាប់លានដុល្លារ បង្កើតឱកាសការងារសម្រាប់ពលរដ្ឋក្នុងប្រទេស។ ក្រៅពីនេះ ប្រតិភូសហព័ន្ធ ក៏បានរាយការណ៍ជូនពីការបណ្ដុះបណ្ដាលកូនជាងដែលក្រុមហ៊ុនខ្លួនបានអនុវត្ត បង្ហាញពីការចូលរួមអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាផងដែរ។

យ៉ាងណាក៏ដោយ មុននឹងបញ្ចប់ លោករដ្ឋមន្ត្រី បានស្នើឲ្យសហព័ន្ធយានយន្ត បន្តចូលរួមជាមួយរដ្ឋាភិបាល ឲ្យកាន់តែច្រើនឡើងបន្ថែមទៀត នូវការអនុវត្តកាតព្វកិច្ចការហ្វឹកហ្វឺនកូនជាងរបស់ក្រុមហ៊ុននីមួយៗ ដែលនឹងផ្ដល់បទពិសោធន៍ ចំណេះដឹង និងឱកាសការងារ ដល់សិក្ខាកាម ហើយភាគច្រើនបានសិក្សានៅសាលាបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ៕
អត្ថបទ ៖ ពិសី


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


