ព័ត៌មានជាតិ
ស.ស.យ.ក ៖ សមាជិក ស.ស.យ.ក ជាកោសិកាសង្គមហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីជាតិ
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លើកឡើងថា ភាពជាសមាជិក ស.ស.យ.ក មិនត្រឹមតែទទួលបានឱកាសក្នុងការរៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែបានផ្ដល់ឱកាសឲ្យខ្លួនឯងចូលរួមអនុវត្ត កាតព្វកិច្ចជាពលរដ្ឋមួយល្អ ជាកោសិកាសង្គមហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីជាតិ។

នៅព្រឹកថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានឲ្យដឹងថា ស.ស.យ.ក. បានចូលរួមលើកកម្ពស់សមត្ថភាព ជំនាញ ផលិតភាព ចំណេះដឹង និងបំណិនជីវិតដល់យុវជន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង នៃបរិបទសង្គម។ បន្ថែមពីនេះ «ភាពជាសមាជិក ស.ស.យ.ក មិនត្រឹមតែទទួលបានឱកាសក្នុងការរៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែបានផ្ដល់ឱកាសឲ្យខ្លួនឯងបានចូលរួមអនុវត្តកាតព្វកិច្ចជាពលរដ្ឋមួយល្អ ជាកោសិកាសង្គមដែលហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ជាចំណែកក្នុងការចូលរួមដោះស្រាយបញ្ហា សង្គម និងផ្តល់ភាពជាគំរូសម្រាប់យុវជនជំនាន់ក្រោយ ដោយឆន្ទៈ តបស្នងទៅកាន់សង្គមជាតិតាមលទ្ធភាព ជាជាងការរំពឹងថា ប្រទេសជាតិ នឹងធ្វើអ្វីៗ ដើម្បីយើងទាំងអស់គ្នា»។

ស.ស.យ.ក សង្កត់ធ្ងន់ថា លើសពីភាពជាសមាជិក ប៉ុន្តែសហភាពសហព័ន្ធយុវជនកម្ពុជា ប្រៀបដូចជា ក្រុមគ្រួសារ តែងផ្ដល់ការលើកទឹកចិត្ត ដឹងទុក្ខធុរៈ ការគាំទ្រ ទាំងស្មារតី និងសម្ភារៈ ដែលប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយឡើយ។

ជាមួយនេះ ស.ស.យ.ក ក៏បានរំលឹកថា ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តែងមានប្រសាសន៍ថា «អនាគតសង្គមជាតិ និងសុភមង្គលរបស់យុវជន គឺមានសារៈសំខាន់បំផុត ដែលមិនអាចបណ្ដោយទៅតាមយថាហេតុ ឬ ឲ្យមានភាពចៃដន្យណាមួយកើតឡើងធ្វើឲ្យប៉ះពាល់នោះទេ»។ ហើយដោយឈរលើទស្សនៈនេះ ក្រុមគ្រួសារ ស.ស.យ.ក តែងបានបណ្ដុះ ស្មារតីស្នេហាជាតិដល់ស្រទាប់យុវជន និងបន្តបេសកកម្មកៀរគរយុវជន ក៏ដូចជាគ្រប់កោសិកា នៃសង្គម ឲ្យចូលរួមគិត ចូលរួមធ្វើ ចូលរួមទទួលខុសត្រូវ ចំពោះជោគវាសនាជាតិខ្លួន ដើម្បីភាពរុងរឿង ថ្កុំថ្កើង សង្គមជាតិ៕
អត្ថបទ ៖ ពិសី










-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


