ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ នឹងឈរលើគោលការណ៍ តម្លាភាព និងយុត្តិធម៌
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សង្កត់ធ្ងន់ថា ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ជាមន្ត្រីរាជការក្របខ័ណ្ឌថ្មីនេះ នឹងផ្ដល់លទ្ធភាពដល់បេក្ខជនចូលរួមប្រឡងប្រជែងដោយឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសង្កត់ធ្ងន់ថា «ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំជាមន្ត្រីរាជការក្របខ័ណ្ឌថ្មីនេះ នឹងផ្ដល់លទ្ធភាពដល់បេក្ខជនចូលរួមប្រឡងប្រជែងដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន ប្រសិទ្ធភាព ដែលមានកំណត់ក្នុងវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ហើយដែលដើរស្របជាមួយទស្សនវិស័យដ៏មោះមុត និងវែងឆ្ងាយរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី»។

ឯកឧត្ដម ហ៊ុន ម៉ានី បញ្ជាក់បន្ថែមថា បេក្ខជនដែលមានជំនាញវិជ្ជាជីវៈ/ឯកទេសកសិកម្ម ចាប់ពីវិញ្ញាបនបត្រឡើងទៅ មានឱកាសដាក់ពាក្យចូលរួមប្រឡងប្រជែងគ្រប់ៗ គ្នា តាមរយៈប្រព័ន្ធអនឡាញ ឬតាមរយៈការដាក់ពាក្យដោយផ្ទាល់នៅមន្ទីរមុខងារសាធារណៈតាមបណ្ដាខេត្តរបស់ខ្លួន ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣។ ចំពោះបេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ នឹងត្រូវធ្វើកម្មសិក្សា និងតាំងស៊ប់ក្នុងប្រភេទក្របខ័ណ្ឌ ក ខ និង គ ផ្អែកលើកម្រិតបណ្ដុះបណ្ដាលរបស់សាមីខ្លួន។ ហើយប្រជាពលរដ្ឋ និងបេក្ខជនទាំងអស់ នឹងបានចូលរួមប្រឡងប្រជែងដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិលប្រកបដោយទំនុកចិត្តក្នុងស្មារតី «ចេះ គឺជាប់»។
គួរជម្រាបថា ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំឲ្យចូលបម្រើការងារក្នុងក្របខណ្ឌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០២៣ ដើម្បីបំពេញការងារនៅភូមិសាស្ត្រឃុំគោលដៅចំនួន ២៥០ ក្នុងស្រុកចំនួន ៨៩ នៃខេត្តចំនួន ១៧។ ទន្ទឹមនោះ ដើម្បីសម្រួលដល់បេក្ខជនក្នុងការស្វែងរកព័ត៌មានបន្ថែម គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្ម បានរៀបចំកម្រងព័ត៌មាននានាពាក់ព័ន្ធជាមួយការប្រឡងនៅលើគេហទំព័រ https://lms.era.gov.kh/pix/01_userguide/ ឬ បេក្ខជនទាំងអស់ អាចទាក់ទងតាមលេខទូរសព្ទ ០៧៨ ២៤៣ ២៣៥ ឬ ០១២ ៨៤៣ ១១៤។
ជាមួយនោះ បេក្ខជន ក៏អាចបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារច្បាប់ដើមតាមប្រព័ន្ធអនឡាញ https://lms.era.gov.kh/qrlink/2A ឬ អាចទាក់ទងជាមួយមន្ទីរមុខងារសាធារណៈតាមបណ្ដាខេត្ត ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារច្បាប់ដើមផងដែរ៕
អត្ថបទ ៖ ពិសី



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


