Connect with us

ព័ត៌មានជាតិ

ក្រសួងវប្បធម៌អំពាវនាវក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមទប់ស្កាត់វប្បធម៌អវិជ្ជមានដែលធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម

បានផុស

នៅ

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមទប់ស្កាត់វប្បធម៌អវិជ្ជមានដែលធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម ដើម្បីរក្សាបាននូវប្រពៃណី ទំនៀមទំលាប់ អត្តសញ្ញាណជាតិ លើកតម្លៃកិត្យានុភាព
និងការរស់នៅប្រកបដោយ សុខដុមរមនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបិទសិក្ខាសាលាស្តីពី “ការលើកតម្លៃវប្បធម៌ និងពង្រឹងសីលធម៌សង្គម តាមរយៈការផលិត ផ្សព្វផ្សាយវីដអូ
និងមាតិកាកម្សាន្តក្នុងបណ្ដាញផ្សាយសង្គមនៅព្រឹកថ្ងៃទី០២វិច្ឆិកានេះ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខា​ធិការក្រសួងវប្បធម៌និងវិចិត្រសល្បៈ បានមានប្រសានស៍ថា ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី
ក្រសួងប្រៃសណីយនិងទូរគមនាគមន៍ ក្រសួងព័ត៌មាន ក្រសួងធម្មការ និងសាសនា អគ្គស្នងការនគរបាលជាតិ បន្តចូលរួមសហការអប់រំ ផ្សព្វផ្សាយ ទប់ស្កាត់ ព្រមទាំងចាត់វិធានការចាំបាច់នានា ក្នុងគោលដៅរួមមួយ គឺទប់ស្កាត់វប្បធម៌អវិជ្ជ​មាន​ដែលមានផលប៉ះពាល់ដល់សីលធម៌សង្គម រក្សាបាននូវប្រពៃណី ទំនៀមទំលាប់ អត្តសញ្ញាណជាតិ លើកតម្លៃកិត្យានុភាព និងការសំប្រកបដោយ សុខដុមរមនា។

ទន្ទឹមនឹងនេះ លោកស្រីបានលើកទឹកចិត្តដល់សិល្បករសិល្បការិនី និងប្អូនៗអ្នកផលិតមាតិកាកម្សាន្តលើបណ្តាញសង្គមទាំងអស់ត្រូវបញ្ជ្រាបខ្លឹមសារអប់រំទៅក្នុងភាពយន្ត ឬវីដេអូរបស់ខ្លួនដើម្បីរួមទប់ស្កាត់នូវសកម្មភាពមិនល្អផ្សេងៗ ពិសេស​លើស្ត្រី​ និងកុមារដោយត្រូវប្រកាន់ភ្ជាប់នូវសីលធម៌ និងវជ្ជាជីវៈរបស់ខ្លួនក្នុងការផលិតស្នាដៃដើម្បីយកទៅផ្សព្វផ្សាយនៅតាមបណ្តាញសង្គម។ លើសពីនេះត្រូវចូលរួមទប់ស្កាត់ការផ្សព្វផ្សាយស្នាដៃ ឬមាតិកាកម្សាន្តក្នុងបណ្តាញផ្សព្វផ្សាយសង្គមដែលនាំឲ្យប៉ះពាល់ដល់ប្រពៃណីដ៏ផូផង់របស់ជាតិ និងចូលរួមលើកតម្លៃវប្បធម៌ និងសីលធម៌សង្គមទាំងនៅថ្នាក់ជាតិ និងលើឆាកអន្តរជាតិស័ក្តិសមជាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ។

លោកស្រីបានបន្តទៀតថា ការលើកកម្ពស់សីលធម៌សង្គម តម្លៃ និងគ្រួសារខ្មែរត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ តាមរយៈការបង្កើតគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ។ ជាមួយនេះ ក្រោមការដឹកនាំកន្លងមករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព អតីតនាយករដ្ឋមន្ត្រី
និងរយៈពេល២ខែ ១០ថ្ងៃ នៃរាជរដ្ឋាភិបាលថ្មីដែលមានសម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត ជានាយករដ្ឋមន្តី នៅតែចាត់ទុកការលុបបំបាត់អំពើហិង្សាលើស្រ្តី និងកុមារជាកម្មវិធីអាទិភាពដែលគ្រប់ក្រសួងស្ថាប័ន វិស័យឯកជន សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធចូលរួមអនុវត្ត ឲ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងការពារជនរងគ្រោះឲ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកស្រីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលាដែលបានរៀបចំនាពេលនេះ នឹងក្លាយជាវេទិកាមួយយ៉ាងសំខាន់ដើម្បីរួមចំណែកលើកកម្ពស់យល់ដឹងជូនដល់ប្អូនសិល្បករសិល្បការិនី ពិសេស អ្នកផលិតមាតិកាកម្សាន្តលើបណ្តាញផ្សព្វផ្សាយសង្គមក្នុងការចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍ និងការផ្ទេរព្រោះបទបង្ហាញលើប្រធានបទនីមួយៗ សុទ្ធតែមានសារសំ​ខាន់ជាចំណេះដឹង និងបទពិសោធន៍ ដែលយើងត្រូវយកទៅប្រើប្រាស់ឲ្យចំគោលដៅ និងការបន្តការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនបន្ថែមទៀត ដែលជាកត្តាមិនអាចខ្វះបាន។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះ គឺក្នុងគោលបំណងដើម្បីធ្វើការអប់រំ ចែករំលែកបទពិសោធន៍ និងបញ្ច្រាបចំណេះដឹងជូនដល់បងប្អូនដែលកំពុងប្រកបរបរជាអ្នកផលិតវីដេអូខ្លី មាតិកាកម្សាន្ត ព្រមទាំងអ្នកសម្តែងក្រៅប្រព័ន្ធដើម្បីរួមចំណែកទប់ស្កាត់នូវភាពអនាធិបតេយ្យក្នុងការផ្សព្វផ្សាយស្នាដៃ ឬមាតិកាកម្សាន្ត ក្នុងបណ្តាញផ្សព្វផ្សាយសង្គម ចូលរួមលើកតម្លៃវប្បធម៌
និងពង្រឹងសីលធម៌សង្គម ស័ក្តិសមជាប្រទេសដែលមានសុខសន្តិភាព និងមានការអភិវឌ្ឍ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

បេក្ខជនជិត ២ពាន់នាក់ នឹងត្រូវចូលរួមប្រឡងជ្រើសរើសគ្រូអប់រំកាយ និងកីឡា ខណៈជ្រើសរើសតែ ១០០នាក់ប៉ុណ្ណោះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក លី ធុជ ចូលប្រជុំនៅស្វីស ដើម្បីសម្រេចគោលដៅអាទិភាព ពេលកម្ពុជារៀបចំកិច្ចប្រជុំស្ដីពីពិភពលោកគ្មានមីន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក សេង ម៉ៅ ៖ ទោះអាយុជិត ៤០ ឆ្នាំ ក៏នៅសង្វាតជំនាញបច្ចេកទេស ព្រោះចង់បើករបរឯស្រុកកំណើត

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​សេដ្ឋកិច្ច​ជប៉ុន​រង​ផល​ប៉ះពាល់ខ្លាំង ចាប់តាំងពីគ្រោះ​រញ្ជួយ​ដីថ្ងៃឆ្លងឆ្នាំ

កីឡា៣ ម៉ោង មុន

មុនប៉ះបឹងកេតថ្ងៃអាទិត្យនេះ ភ្នំពេញក្រោនមិនទាន់ចាញ់ក្នុងជើងទី២

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម