ព័ត៌មានជាតិ
នាវាខ្នាតយក្ស ១ គ្រឿងដឹកភ្ញៀវទេសចរជាង ១ពាន់នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ
នាវាខ្នាតយក្សមួយគ្រឿងបានដឹកភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៌ជាង ១ ពាន់នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីឲ្យក្រុមភ្ញៀវទេសចរដើរទស្សនកិច្ចនៅតាមតំបន់រមណីដ្ឋានក្នុងព្រះរាជាណាចក្រកម្ពុជានិងនៅតាមទីប្រជុំជនសំខាន់ៗក្នុងក្រុងព្រះសីហនុ។
នាវានេះបានចូលចតដល់កំពង់ផែនៅវេលាម៉ោង ៧ ព្រឹកថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ២០២៣។ នាវានេះបានធ្វើដំណើរមកពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា។


តាមការគ្រោងទុក នាវានេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុឆ្ពោះទៅប្រទេសថៃនៅរសៀលថ្ងៃទី ៥ ខែវិច្ឆិកាស្អែកនេះ។
មន្ត្រីនគរបាលអន្តោប្រវេសន៌ច្រកទ្វាកំពង់ផែក្រុងព្រះសីហនុបានឲ្យដឹងថា នៅលើនាវានេះមាននាវិកចំនួន ៤៦៩ នាក់ ស្រីចំនួន ៩៤នាក់ មាន ៥០ សញ្ជាតិ និងមានភ្ញៀវទេសចរចំនួន ៨៦៨ នាក់ ស្រីចំនួន ៤៥០នាក់ មាន១៨សញ្ជាតិ។
មន្ត្រីដដែលបានឲ្យដឹងថា នាវាមានឈ្មោ VIKING ORION មានបណ្តោយ ២២៨.៣០ម ទទឹង ២៨.៨០ ម និង ជម្រៅទឹក ៦.៦៥ម។ នាវានេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅវេលាម៉ោង១៤.០០នាទីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះដោយធ្វើដំណើរទៅប្រទេសថៃ៕
អត្ថបទ៖ ស៊ុយ ចាន់ធា

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៤ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២៤ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី