ព័ត៌មានជាតិ
អភិបាលរងខេត្តកោះកុង អញ្ជើញកាត់វិញ្ញាសាប្រឡងបាក់ឌុប នៅវិទ្យាល័យបច្ចេកទេសតេជោសែន និងសាលាបឋមសិក្សាទីរួមខេត្ត
នៅព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ លោក សំ ឃិតវៀន អភិបាលរងខេត្តកោះកុង និងលោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង បានអញ្ជើញកាត់វិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យបច្ចេកទេសតេជោសែន និងសាលាបឋមសិក្សាទីរួមខេត្ត។ ក្នុងនោះ ខេត្តកោះកុង មានមណ្ឌលប្រឡងចំនួន ៣ មណ្ឌល គឺ ទី១.មណ្ឌលសាលាបឋមសិក្សាទីរួមខេត្ត ,ទី២.មណ្ឌលអនុវិទ្យាល័យ ជា ស៊ីម សាមគ្គី ,និង ទី៣.មណ្ឌលវិទ្យាល័យបច្ចេកទេសតេជោសែន។ ហើយសម្រាប់ឆ្នាំ ២០២៣ នេះ ខេត្តមានបេក្ខជនប្រឡងសរុប ១.២៥៤ នាក់ និង ស្រី ៦៥៣ នាក់។

គួរជម្រាបថា លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ធ្លាប់ប្រកាសផ្តល់ថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សណាដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេស A ដោយទទួលបាន ម្នាក់ ១.០០០ ដុល្លារ។

ជាមួយនោះ លោកស្រីអភិបាលខេត្តកោះកុង បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ក្នុងខេត្ត ឲ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រឡងយកចំណេះដឹងសមត្ថភាពផ្ទាល់ខ្លួនជាមូលដ្ឋាន មិនត្រូវពឹងផ្អែកលើការលួចចម្លងពីសំណៅឯកសារផ្សេងៗ ឬ ការលួចចម្លងពីអ្នកដទៃនោះឡើយ។

លោកស្រីអភិបាលខេត្ត ក៏បានអំពាវនាវដល់មាតា បិតា អាណាព្យាបាលសិស្សគ្រប់រូប សូមជួយណែនាំ កូនចៅ របស់ខ្លួន ឲ្យយកអស់ពីសមត្ថភាពក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី ៦ ខែវិច្ឆិកា ដោយត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុង និងគោលការណ៍នានាសម្រាប់ការប្រឡង ហើយមិនត្រូវចាញ់ឧបាយកលទុច្ចរិតរបស់ជនខិលខូចមួយចំនួនពាក់ព័ន្ធនឹងការរត់ការក្នុងការប្រឡងជាដាច់ខាត។ បន្ថែមនោះ ដើម្បីកាន់តែផ្តល់ភាពងាយស្រួល និងកាត់បន្ថយការចំណាយផ្សេងៗ រដ្ឋបាលខេត្តកោះកុង បានផ្តល់ជាទីកន្លែងស្នាក់នៅដល់សិស្សានុសិស្សឥតគិតថ្លៃដែលមកបណ្តាស្រុកឆ្ងាយៗ ដាច់ស្រយាលចូលរួមប្រឡង៕
អត្ថបទ ៖ សិរីវឌ្ឍនៈ





-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


