ព័ត៌មានជាតិ
ចេះជំនាញបីនេះ អាចរកចំណូលបានមួយជីវិត និងតជំនាន់
ស្របពេលដែលប្រទេសមានការអភិវឌ្ឍរីកចម្រើន ជីវភាពពលរដ្ឋក៏បានល្អប្រសើរ ការចំណាយក៏មានការកើនឡើង ជាពិសេសទៅលើសម្ភារនិយម ដូចជា ឡាន ម៉ូតូ និងទូរសព្ទដៃជាដើម។
ជាក់ស្តែងការប្រើប្រាស់រថយន្ត, ម៉ូតូ, ទូរសព្ទ នៅប្រទេសកម្ពុជា មានកំណើនគួរឱ្យគត់សម្គាល់ នាពេលបច្ចុប្បន្ននេះ អ្នកដែលមានជីវភាពសមរម្យ អាចមានលទ្ធភាពទិញសម្ភារទាំងនេះយកមកប្រើប្រាស់ស្ទើរគ្រប់គ្នា ជាពិសេសម៉ូតូ និងទូរសព្ទដៃ។ ដោយឡែករថយន្ត ក៏ស្ទើរតែមានគ្រប់ផ្ទះផងដែរ ដោយគ្រួសារ ដែលមានជីវភាពធូរធា អាចមានរថយន្តគ្រប់សមាជិកក្នុងគ្រួសារ។
ដូច្នេះហើយ អ្នករៀនជំនាញវិជ្ជាជីវៈជួសជុលរថយន្ត ម៉ូតូ និងទូសព្ទដៃ មានទីផ្សារល្អ នៅកម្ពុជា ហើយជំនាញនេះ រៀនក្នុងរយៈពេលខ្លី អាចរកចំណូលចិញ្ចឹមជីវិតបានមួយជីវិត។

១. ជំនាញជួសជុលឡាន៖ គឺជាមុខរបរមួយប្រភេទ ដែលមានសក្តានុពលនាពេលបច្ចុប្បន្ននេះ ដ្បិតចំនួនអ្នកប្រើប្រាស់រថយន្ត មានបរិមាណកើនឡើងស្ទើរជារៀងរាល់ឆ្នាំ។ ជំនាញនេះ អាចរៀនត្រឹមរយៈពេល ១ឆ្នាំ ឬ២ឆ្នាំ ចេញធ្វើជាកូនជាង ទទួលបានប្រាក់ចំណូល និងបទពិសោធន៍ មុននឹងឈានដល់ការបើកការាស់ធំខ្លួនឯង។ ក្រោយចេះជំនាញនេះ លោកអ្នកអាចរកចំណូលបានច្រើន និងតជំនាន់ល

២. ជំនាញជួសជុលម៉ូតូ៖ ជាងជួលជុលម៉ូតូ គេសង្កេតឃើញមានកន្លែងជាច្រើន មិនថាតូច ធំ ឬតាមចិញ្ចឹមផ្លូវនោះទេ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្ត។ ចំពោះមុខរបរនេះដែរ មិនសូវត្រូវការដើមទុនច្រើនប៉ុន្មានទេ សម្រាប់ការចាប់ផ្ដើមដំបូង ព្រោះសម្ភារៈហាក់មិនសូវច្រើនដូចជាការជួសជុលឡាន និងឧបករណ៍ខ្លះទៀត ក៏មានតម្លៃ សមរម្យដែរ។ ក្រោយពីកំណើននៃការប្រើប្រាស់ម៉ូតូហក់ឡើងជាលំដាប់ ពលរដ្ឋជាពិសេសយុវជន មានការចាប់អារម្មណ៍ច្រើន ក្នុងការចាប់យកនូវការបណ្តុះបណ្តាលផ្នែកជំនាញវិជ្ជាជីវៈជួសជុលម៉ូតូនេះ។

៣. ជំនាញជួសជុលទូរសព្ទ៖ នៅក្នុងសម័យបច្ចេកវិទ្យា ប្រជាជនភាគច្រើនចាំបាច់ និងប្រើប្រាស់ទូរសព្ទដៃក្នុងការទំទាក់ ទំនងគ្នា ឬប្រើប្រាស់មុខងារផ្សេងៗ។ ដូច្នេះ មុខរបរជួសជុលទូរសព្ទដៃ មានសញ្ញាវិជ្ជាមាននាពេលសព្វថ្ងៃនេះ។ មិន ត្រឹមតែជាការ ជួសជុលទូរសព្ទប៉ុណ្ណោះទេ ប៉ុន្តែអាចលក់ និងជួសជុល ស្របពេលជាមួយគ្នាបានទៀតផង ដែលជាកត្តា មួយល្អជួយបង្កើន ប្រាក់ចំណូលបានមួយកម្រិត។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន ១លាន ៥សែននាក់ ដើម្បីបំពេញតម្រូវការទីផ្សារការងារ កាត់បន្ថយភាពក្រីក្រ និងជំរុញដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
រយៈពេល ៥ឆ្នាំ ចុងក្រោយនេះ មានសិក្ខាកាម សិស្ស និស្សិត និងកម្មករនិយោជិតប្រមាណ ៣០ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាល និងបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងការទទួលបានជំនាញថ្មី និងលើកកម្ពស់ជំនាញរបស់ខ្លួន ដោយបានចាប់យកឱកាសការងារល្អៗ ក៏ដូច ជាការបង្កើតមុខរបរដោយខ្លួនឯង ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ បានយ៉ាងច្រើន៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី