ព័ត៌មានជាតិ
លោក ហួត ហាក់ ស្នើឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ចរវាងកម្ពុជា-បារាំង
តាមរយៈឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានស្នើឱ្យមានការតភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ចកម្ពុជា និងស្ថាប័នអធិការកិច្ចបារាំង ដើម្បីអាចផ្លាស់ប្ដូរបទពិសោធគ្នាទៅវិញទៅមក។

នៅក្នុងជំនួបជាមួយលោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា អមដោយលោកស្រី Sandrine BOUCHER នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ប្រចាំនៅកម្ពុជា AFD នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ហួត ហាក់ ក្នុងនាមជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានស្នើដល់ភាគីបារាំងក្នុងការជំរុញឱ្យមានការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ច និងស្ថាប័នដែលបំពេញការងារលើវិស័យអធិការកិច្ច និងអភិបាលកិច្ចនៅបារាំង ដើម្បីអាចធ្វើការផ្លាស់ប្តូរ និងដកស្រង់បទពិសោធល្អៗ ក្នុងការពង្រឹងសមត្ថភាពស្ថាប័ន។

ទន្ទឹមនេះ ដោយនៅក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា និងដោយឡែក ក្រសួងអធិការកិច្ច ដែលកំពុងបន្តការធ្វើកំណែទម្រង់ស៊ីជម្រៅ ជាពិសេសការរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ព័ន្ធវិស័យអធិការកិច្ច លោករដ្ឋមន្ត្រី ហួត ហាក់ ក៏បានស្នើដល់បារាំង តាមរយៈលោកឯកអគ្គរដ្ឋទូត ជួយផ្តល់ជំនួយបច្ចេកទេស ជាពិសេសអ្នកជំនាញបច្ចេកទេស ដើម្បីជួយក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀតដែលក្រសួងកំពុងរៀបចំ។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត និងលោកស្រីនាយិកាទីភ្នាក់ងារបារាំង AFD បានស្វាគមន៍ និងទទួលយកសំណើរបស់លោករដ្ឋមន្ត្រី ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ចរបស់កម្ពុជា ជាមួយស្ថាប័នដែលបំពេញការងារលើវិស័យអធិការកិច្ចនៅប្រទេសបារាំង ក៏ដូចជាសំណើបញ្ជូនអ្នកជំនាញបច្ចេកទេស ដើម្បីរៀបចំលិខិតបទដ្ឋានគតិយុត្ត និងពង្រឹងស្ថាប័ន។ លោកឯកអគ្គរដ្ឋទូត និងលោកស្រីនាយិកាទីភ្នាក់ងារ AFD បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃអភិបាលកិច្ចល្អ ដែលជាកត្តាស្នូលនៃការពង្រឹងសមត្ថភាពស្ថាប័ន ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសនោះ លោកស្រីនាយិកាទីភ្នាក់ងារ AFD ក៏បានជម្រាបជូនលោករដ្ឋមន្ត្រីអំពីបេសកកម្ម និងកិច្ចសហប្រតិបត្តិការដែលទីភ្នាក់ងារ AFD ធ្លាប់មាននាពេលកន្លងមកជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ជារួម ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង គឺជាដៃគូប្រវត្តិសាស្ត្រដ៏យូរលង់នៅលើវិស័យជាច្រើន ជាអាទិ៍ វិស័យពាណិជ្ជកម្ម អប់រំ សុខាភិបាល យុត្តិធម៌ និងទេសចរណ៍ ជាដើម៕

-
កីឡា១៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


