ព័ត៌មានជាតិ
អាជ្ញាធររាជធានី ណែនាំឱ្យមន្ទីរពីរនិងអាជ្ញាធរខណ្ឌកំបូល ជួយពលរដ្ឋក្នុងការដាំដុះក្រោយទទួលបានគ្រាប់ស្រូវពូជ
ភ្នំពេញ ៖ លោកកើត ឆែ អភិបាលស្តីទី នៃគណៈអភិបាល រាជធានីភ្នំពេញបានធ្វើការណែនាំអោយមន្ទីរកសិកម្ម មន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌកំបូលយកចិត្តទុកដាក់ ទាំងបណ្ដុះបណ្ដាលបច្ចេកទេស ទាំងការផ្ដល់ទឹកជូនប្រជាពលរដ្ឋ នៅពេលរាជរដ្ឋាភិបាលបានផ្ដល់គ្រាប់ពូជជូនពួកគាត់ សំដៅធ្វើយ៉ាងណាឱ្យពួកគាត់អាចបង្កបង្កើនផលទទួលបានទិន្នផលខ្ពស់។

ការណែនាំបែបនេះរបស់លោក កើត ឆែ បានធ្វើឡើងនាព្រឹក ថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីចែកស្រូវពូជរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោត ចំនួន ១០៨គ្រួសារ នៅវត្តទ្រនំជ្រឹង ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល។

លោកកើត ឆែ បានមានប្រសាសន៍លើកឡើងថាសម្រាប់ មន្ទីរកសិកម្មរាជធានីភ្នំពេញ ត្រូវបញ្ជូនមន្ត្រីរបស់ខ្លួន ផ្ដល់បច្ចេកទេសអោយបងប្អូនប្រជាពលរដ្ឋ រីឯមន្ទីរធនធានទឹកក៏ត្រូវនៅកៀកគិតជាមួយប្រជាពលរដ្ឋដែល ពោលគឺនៅពេលដែលប្រជាពលរដ្ឋមិនមានទឹកបដើម្បីបង្កបង្កើតផល មន្ទីរត្រូវតែផ្ដល់ទឹកជូន។ ដោយឡែក សម្រាប់អាជ្ញាធរមូលដ្ឋាន ពិសេសអាជ្ញាធរខណ្ឌកំបូលវិញ ក៏ត្រូវតែនៅផ្ទាល់ជាមួយប្រជាពលរដ្ឋផងដែរ ខណៈដែលបងប្អូនប្រជាពលរដ្ឋមានការខ្វះខាតអ្វីមួយ អាជ្ញាធរត្រូវជួយពួកគាត់ភ្លាម សំដៅធ្វើយ៉ាងណា ក្រោយពីទទួលបានគ្រាប់ពូជរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែតនេះហើយ ពួកគាត់អាចយកទៅបង្កបង្កើនផល ទទួលបានទិន្នផលខ្ពស់។

លោកកើត ឆែក៏បានមានប្រសាសន៍បន្ថែមទៀតថា ព្រះរាជាណាចក្រកម្ពុជា មានសន្តិភាពពេញលេញ ។ ក្រោមម្លប់សន្តិភាពនេះ យើងអាចធ្វើអ្វីបានគ្រប់យ៉ាង ទាំងការរកស៊ី ជួញដូរ និងការបង្កបង្កើតផលជាដើម។ដូច្នេះទេ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាសន្តិភាពនេះឲ្យបានគង់វង្ស។

លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានមានប្រសាសន៍ឱ្យដឹងផងដែរថា គ្រាប់ពូជស្រូវ ដែលបានផ្តល់ជូនបងប្អូនប្រជាកសិករដែលទទួលរងការខូចខាតដំណាំស្រូវវស្សាដោយគ្រោះទឹកជំនន់ស្ទឹងព្រែកត្នោត ចំនួន១០៨គ្រួសារ ស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌកំបូលនេះ មានចំនួន ៦.៦៥០គីឡូក្រាម ជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោកបន្តថា ខណ្ឌកំបូល មានផ្ទៃដីបង្កបង្កើនផលស្រូវវស្សាសរុប ១.៧២៤ហិកតា។ ដោយឡែក សង្កាត់បឹងធំមានផ្ទៃដីបង្កបង្កើនផលស្រូវវស្សាចំនួន ៤៧៨ហិកតា នៅក្នុងអំឡុងខែតុលា ឆ្នាំ២០២៣ថ្មីៗនេះ ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងដល់កម្ពស់ខ្ពស់បំផុត ដែលបានបណ្តាលឱ្យប្រជាពលរដ្ឋទទួលរងផលប៉ះពាល់លិចលំនៅឋានស្ថិតក្នុងសង្កាត់ទាំងពីរសរុបចំនួន១៦២គ្រួសារ ក្នុងនោះ សង្កាត់បឹងធំចំនួន ១៥១គ្រួសារ និងសង្កាត់ប្រទះឡាងចំនួន ១១គ្រួសារ ព្រមទាំងផ្ទៃដីខូចខាតដំណាំស្រូវវស្សាចំនួន ៥១,៦៨ហិកតា ស្មើនឹង១០៨គ្រួសារ ស្ថិតក្នុងភូមិចំនួន៥ នៃសង្កាត់បឹងធំ រួមមាន ភូមិដូនកុក ភូមិខ្ចៅ ភូមិអន្លុងស្វាយ ភូមិត្រពាំងក្រសាំង និងភូមិព្រៃតាកែ ហើយប្រជាពលរដ្ឋរងគ្រោះទាំង ១០៨គ្រួសារ ក៏ទទួលបានគ្រាប់ពូជរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែតនាពេលនេះ៕
ដោយ ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


