ព័ត៌មានជាតិ
អ្នកជំនាញសេដ្ឋកិច្ច៖ ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាឱកាសចាប់យកការវិនិយោគ
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កម្មវិធីថ្នាក់ជាតិលើការ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់រាជរដ្ឋាភិបាល គឺជាយុទ្ធសាស្រ្ត ចាប់យកឱកាសការរើរោងចក្រពីបណ្តាប្រទេសអភិវឌ្ឍធំៗ នាពេលអនាគតដ៏ខ្លី ខាងមុខនេះ។

ការលើកឡើងបែបនេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបណ្តុះបណ្តាលក្រុមយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងប្រកាសនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ខាងមុខនេះ ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ដែលជាអ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងទៀតថា ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺធ្វើឲ្យប្រជាពលរដ្ឋ មានសមត្ថភាពលើជំនាញបច្ចេកទេស ហើយអាចទទួលយកលំហូរវិនិយោគ លើវិស័យឧស្សាហកម្មមកពីប្រទេសចិន, ឥណ្ឌា, រុស្សី និងបណ្តាប្រទេសអភិវឌ្ឍន៍ផ្សេងទៀត ដែលបាននឹងកំពុងហូរចូលមកកាន់បណ្តាប្រទេសក្នុងតំបន់ ដូចជាវៀតណាម ជាដើម។ ដូច្នេះកម្ពុជា ត្រូវចេះឆ្លៀតយកឱកាសនេះ ទាក់ទាញវិនិយោគ មកពីប្រទេសនានាបន្ថែមទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា គោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជនចំនួន ១លាន ៥សែននាក់ នឹងផ្ដោតលើវិស័យចំនួន ១០ ហើយមានមុខជំនាញចំនួន ៣៨។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១លាន ៥សែននាក់ មិនតម្រូវឲ្យបង់ប្រាក់នោះទេ។ ប្រសិនបើចូលរួមបណ្ដុះបណ្ដាលពេញម៉ោង នឹងទទួលបានបណ្ណក្រីក្រ ហើយនឹងទទួលបាននូវប្រាក់ឧបត្ថម្ភថែមទៀត ប្រមាណជា ២៨ម៉ឺនរៀល ក្នុងមួយខែ។
បើតាមសម្ដេចនាយករដ្ឋមន្ត្រី ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១លាន ៥សែននាក់នេះ គឺផ្តោតទៅលើវិស័យចំនួន ១០ ហើយមានមុខជំនាញចំនួន ៣៨ នៅក្នុងវិស័យទាំង ១០នោះ។ វិស័យទាំង ១០នោះ រួមមាន៖ សំណង់, អគ្គិសនី, អេឡិចត្រូនិក, មេកានិកទូទៅ, ទេសចរណ៍, សេវាកម្ម, កសកម្ម, កសិឧស្សាហកម្ម, ធុរកិច្ច និងបច្ចេកវិទ្យាព័ត៌មាន ជាដើម។
សូមជម្រាបថា នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ខាងមុខនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងប្រកាសអំពីគោលនយោបាយបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១លាន ៥សែននាក់ ជាផ្លូវការ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយបណ្ដុះបណ្ដាលនេះ គឺដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជាពិសេសយុវជនតែម្ដង៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


