ព័ត៌មានជាតិ
ផ្លូវល្បឿនលឿនពីព្រលានយន្តហោះថ្មីមកក្រុងសៀមរាប នៅមិនទាន់កំណត់ថ្ងៃបើកការដ្ឋានសាងសង់
ខណៈដែលព្រលានយន្តហោះសៀមរាបថ្មីកំពុងដាក់ឲ្យដំណើរការប្រើប្រាស់ ដោយឡែកផ្លូវល្បឿនលឿនតភ្ជាប់ពីព្រលានសៀមរាបថ្មីមកក្រុងសៀមរាប នៅមិនទាន់កំណត់កាលបរិច្ឆេទចាប់ផ្ដើមសាងសង់នៅឡើយទេ។
រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ប៉េង ពោធិ៍នាបានបញ្ជាក់ថា ផ្លូវតភ្ជាប់ពីព្រលានថ្មីមកក្រុងសៀមរាបនៅជាគម្រោងសិក្សានៅឡើយ ខណៈភាគីពាក់ព័ន្ធនៅមិនទាន់កំណត់កាលបរិច្ឆេទនឹងចាប់ផ្តើមសាងសង់នៅពេលណានោះទេ។

បើតាមលោករដ្ឋមន្រ្តី ដៃគូអភិវឌ្ឍមិនទាន់អនុម័តលើគម្រោង ដោយត្រូវសិក្សាលម្អិតបន្ថែមជាមួយភាគីពាក់ព័ន្ធមានក្រុមហ៊ុនអភិវឌ្ឍព្រលាន ខាងអាកាសចរស៊ីវិល និងក្រសួងសាធារណការពីស្ថានភាពជាក់ស្តែងផ្លូវដែលត្រូវសាងសង់។
គម្រោងការស្ថាបនាផ្លូវល្បឿនលឿនពីព្រលានយន្តហោះខេត្តសៀមរាបថ្មីដែលមានទីតាំងស្ថិតនៅក្នុងស្រុកសូត្រនិគម បន្ថែមលើគម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាល ដើម្បីសម្រួលលំហូរនៃការធ្វើដំណើររបស់ភ្ញៀវទេសចរមកក្រុងសៀមរាប។

បើតាមក្រសួងសាធារណការនិងដឹកជញ្ជូន បច្ចុប្បន្ននេះក្រុមហ៊ុនសំណង់សៀងហៃរបស់ប្រទេសចិនកំពុងសិក្សាគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៦ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ ៦ និងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប ទៅដល់ក្រុងសៀមរាបដែលមានប្រវែងជាង ២០ គីឡូម៉ែត្រ។ ការពង្រីកនេះចាប់ពីចំណុចគីឡូម៉ែត្រលេខ ២៩៣+៦៥០ រហូតដល់ចំណុចគីឡូម៉ែត្រលេខ ៣១៣+៥៩០ ដើម្បីជួយសម្រួលដល់លំហូរចរាចរណ៍និងបង្កើនសមត្ថភាពដឹកជញ្ជូន ដែលនឹងមានការកើនឡើងដោយសារការបើកដំណើរការព្រលានយន្តហោះថ្មីនៅពេលខាងមុខ៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


