ព័ត៌មានជាតិ
គ្រូគុនចម្រុះខ្មែរមួយរូប នឹងយក “គុនល្បុក្កតោ” បង្ហាញលើឆាកមហោស្រពភាពយន្តពិភពលោកអាស៊ីលើកដំបូង
លោក គីម សំបូរ កូនខ្មែរមួយរូប ដែលគេស្គាល់ថាជា Action Director ក្នុងភាពយន្ត «POWER RANGERS» ថ្មី របស់អាមេរិក និងជាមនុស្សដំបូង ដែលបាននាំយកគុនខ្មែរបញ្ចូលក្នុងភាពយន្តហូលីវូដបរទេស ឆាប់ៗនេះ លោកនឹងបន្តរួមចំណែកផ្សព្វផ្សាយគុនខ្មែរ លើឆាកអន្តរជាតិជាថ្មីម្តងទៀត ក្នុងកម្មវិធី “មហោស្រពភាពយន្តពិភពលោកអាស៊ី” នៅចុងសប្តាហ៍នេះ។

តាមរយៈការផ្តល់បទសម្ភាសជាមួយកម្ពុជាថ្មី លោក គីម សំបូរ បានឱ្យដឹងថា នេះជាឆ្នាំទី៩ហើយ នៃមហោស្រពភាពយន្តពិភពលោកអាស៊ី ដែលនឹងប្រព្រឹត្តិធ្វើឡើង នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលឆ្នាំកន្លងៗមក គុនខ្មែរ មិនធ្លាប់មានឱកាសបង្ហាញវត្តមាន លើឆាកដ៏កក្រើកនេះឡើយ។
ដោយឡែកសម្រាប់ឆ្នាំនេះ លោកបញ្ជាក់ថា ជាលើកដំបូងសម្រាប់កម្ពុជា និងសម្រាប់រូបលោកផ្ទាល់ផងដែរ ដែលទទួលបានឱកាសចូលរួមសម្តែងគុនបុរាណខ្មែរ “គុនល្បុក្កតោ” លើឆាកអន្តរជាតិមួយនេះ ដែលកម្មវិធីមហោស្រពនេះ មានការចូលរួមពីតារាហូលីវូដល្បីៗរបស់អាមេរិក និងបុគ្គលល្បីៗ ក្នុងវិស័យភាពយន្តហូលីវូដជាច្រើននាក់ផងដែរ។

បើតាមលោក គីម សំបូរ លោកនឹងប្រើឆាកនេះ ដើម្បីបង្ហាញពិភពលោកឱ្យស្គាល់គុនខ្មែរកាន់តែច្បាស់ ហើយខំឱ្យអស់ពីសមត្ថភាព ប៉ុន្តែចំពោះថាតើ នឹងមានអ្នកគុនល្បុក្កតោមកពីកម្ពុជា រួមសម្តែងជាមួយលោកដែរឬយ៉ាងណា លោកថា “តាមដែលអ្នករៀបចំកម្មវិធីទាក់ទងមកខ្ញុំ គេប្រាប់ថា គេស្វែងរកអ្នកចេះគុនខ្មែរ គ្រប់រដ្ឋនៅសហរដ្ឋអាមេរិក ហើយមានតែខ្ញុំប៉ុណ្ណោះ ដែលចេះគុនល្បុក្កតោខ្មែរ ដោយសារតែគេចង់បាននៅសហរដ្ឋអាមេរិកស្រាប់ ព្រោះការចំណាយមានកំណត់ ដូចនេះ ខ្ញុំក៏មិនច្បាស់ដែរថា មានរៀមច្បងចូលរួមដែរឬអត់”។ គ្រូគុនចម្រុះរូបនេះ បញ្ជាក់ដែរថា លោកនឹងចេញដំណើរទៅសម្តែងនៅទីនោះ រួមជាមួយប្អូនប្រុស នៅថ្ងៃទី១២ ខែវិច្ឆិកា ប៉ុន្មានថ្ងៃខាងមុខនេះ។
គួរបញ្ជាក់ថា លោក គីម សំបូរ មានមូលដ្ឋានគ្រឹះក្បាច់គុនតាំងពីឆ្នាំ២០១០ មកម្ល៉េះ ដោយដំបូងឡើយ លោកជាអ្នក ហាត់គុនថាយជិ គុនសៅលីង ខាងត្បូង-ខាងជើង និងយូដូ ហើយឆ្នាំ២០១៥ លោកបានចាប់ផ្តើមប្រលូកខ្លួន ជាមួយគុនល្បុក្កតោ និងបណ្តុះមហិច្ចតាដ៏ធំ ក្នុងការផ្សព្វផ្សាយគុនខ្មែរនេះតែម្តង៕
កូនខ្មែរម្នាក់ចំណាយពេលឆ្លងប្រទេសរាប់សិបដង ដើម្បីហាត់គុនល្បុក្កតោ…
ក្បាច់គុនខ្មែរ បានបញ្ចូលក្នុងភាពយន្តអាមេរិកដ៏ល្បី POWER RANGERS…
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


