ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីលើកឡើងថា ឯករាជ្យ និងសន្តិភាពទទួលបានពីការផ្ដួចផ្ដើមដោយខ្មែរខ្លួនឯង
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា កូនចៅជំនាន់ក្រោយចងចាំជានិច្ចនូវគំរូវិរៈភាពរបស់សម្ដេចព្រះបាទ នរោត្តម សីហនុ ព្រះហាវិរក្សត្រ ព្រះរាជបិតាឯករាជ្យ ដែលព្រះអង្គបានទាមទារដោយជោគជ័យ និងអហិង្សានូវឯករាជ្យជាតិពេញបរិបូរណ៌ពីអាណានិមគមបារាំងនៅឆ្នាំ ១៩៥៣។
សម្ដេច ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០២៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា៖ «ទួលព្រះបង្គំខ្ញុំជាកូន ចៅ ចៅទូតទូទាំងប្រទេស ចងចាំជានិច្ចនូវព្រះគុណូបការ និងគំរូវិរៈភាពដ៍អង់អាចក្លាហានរបស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពលនិងព្រះបញ្ញាញាណដ៏ឈ្លាសវៃ តស៊ូផ្ដូផ្ដាច់ដណ្ដើមឯករាជ្យជូនជាតិទាំងមូល និងបានធ្វើឱ្យពិភពលោកស្គាល់កម្ពុជាឡើងវិញនៅក្នុងឋានជាប្រជាជាតិឯករាជ្យដែលឈរស្មើមុខ ស្មើសិទ្ធិជាមួយជាតិសាសន៍ដ៍ទៃ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា ព្រះអង្គក៏ជាតួអង្គដ៍សំខាន់ក្នុងការជំរុញសាមគ្គីភាពអន្តរជាតិរវាងប្រទេសទើបទទួលបានឯករាជ្យថ្មីៗ ក្នុងនាមជាបិតាស្ថាបនិកមួយរូប និងចលនាមិនចូលបក្សសម្ព័ន្ធដើម្បីលើកស្ទួយសិទ្ធស្វ័យសម្រេចរបស់ប្រជាជាតិលើពិភពលោកក្នុងការកំណត់នូវជោគវាសនា អនាគត មាគារដឹកនាំរបស់ប្រជាជាតិនីមួយៗ។

សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯករាជ្យ និងសន្តិភាពពុំមែនកើតឡើងដោយឯកឯងនោះទេ ទាំងការទទួលបានឯករាជ្យ និងសន្តិភាពសុទ្ធតែកើតចេញពីការផ្ចុងផ្ដើមដោយខ្មែរគ្នាឯង។ «ក្នុងនាមជាកុលបុត្រខ្មែរ អ្នកដឹកនាំជំនាន់ក្រោយ និងប្រជាជនខ្មែរទាំងមូល ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ប្ដេជ្ញាយកអស់កម្លាំងកាយចិត្តដង្ហែរតាមស្នាមព្រះហស្ដប្រវត្តិសាស្ត្រ និងគំរូវិរៈភាពរបស់ព្រះមហាវិរៈក្សត្រ និងរួមគ្នាជាធ្លុងមួយក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា» សម្ដេចធិបតីបន្ថែម។
ថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ជាខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ(៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៧០ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទ។

ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដជូនជាតិមាតុភូមិ។


-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


