ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឪពុក-ម្ដាយ និងអាណាព្យាបាល ជួយជំរុញសមាជិកគ្រួសារ ចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ឪពុក-ម្ដាយ អាណាព្យាបាល ជួយជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់សមាជិកគ្រួសាររបស់ខ្លួន ឲ្យបានចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីទទួលបានជំនាញមួយពិតប្រាកដ។

ការអំពាវនាវនេះ បានធ្វើឡើងក្នុងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវសហការជាមួយក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធទាំងអស់ ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ អំពីឱកាសបណ្ដុះបណ្ដាល និងការចុះឈ្មោះរៀន នៃកម្មវិធីនេះ។
ម្យ៉ាងទៀត ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបណ្ដុះបណ្ដាលដល់ស្ថាប័ន និងដៃគូពាក់ព័ន្ធ ឲ្យចេះប្រើប្រាស់កម្មវិធីចុះឈ្មោះរៀន តាមប្រព័ន្ធឌីជីថល ដើម្បីត្រៀមជួយដល់ក្រុមគោលដៅក្នុងការចុះឈ្មោះចូលរៀនកម្មវិធីបណ្ដុះបណ្ដាលនេះ។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវសហការជាមួយវិស័យឯកជន ដើម្បីផ្ដល់ឱកាសដល់រោងចក្រ-សហគ្រាស ឬក្រុមហ៊ុន ដែលមានតម្រូវការចាំបាច់ ក្នុងការបណ្ដុះបណ្ដាលកម្មករ-និយោជិតរបស់ខ្លួនក្នុងចំនួនច្រើន គឺអាចស្នើសុំប្រើប្រាស់អគាររបស់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងកម្មវិធីសិក្សាដោយឡែករបស់ខ្លួន បូករួមជាមួយស្ដង់ដា និងមេរៀនរបស់ក្រសួង ជាពិសេសពាក់ព័ន្ធនឹងជំនាញទន់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ឪពុក-ម្ដាយ អាណាព្យាបាល នៃគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ ជួយជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់សមាជិកគ្រួសាររបស់ខ្លួន ឲ្យបានចុះឈ្មោះចូលរួម មករៀនឲ្យបានទៀងទាត់ និងឲ្យចប់វគ្គបណ្ដុះបណ្ដាល ដើម្បីទទួលបានជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារ និងមុខរបរសមរម្យ និងមានស្ថិរភាពចំណូល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវគ្រប់គ្រងវត្តមានរបស់សិស្សឲ្យបានល្អ និងធានាបាននូវការប្រឡងបញ្ចប់វគ្គប្រកបដោយតម្លាភាព គុណភាព និងប្រសិទ្ធភាព។ «កិច្ចការងារនេះ ជាកិច្ចការសំខាន់ គឺគុណភាពនៃការបណ្ដុះបណ្ដាល កន្លងទៅយើងមានពេលខ្លះអត្រា នៃអ្នករៀនមិនចប់ច្រើន ការបោះបង់ច្រើន ហើយកិច្ចការងារនេះគឺមិនធ្វើឲ្យជោគជ័យនូវកម្មវិធីយើងទេ អញ្ចឹងគឺទាមទារនូវការខិតខំរបស់ក្រសួង-ស្ថាប័ន ប៉ុន្តែត្រូវមានការចូលរួមរបស់គ្រួសារ និងយុវជនយើងផ្ទាល់»។ នេះជាការលើកឡើងបន្ថែមទៀតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


