ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែនអះអាងថា ការដឹកនាំរបស់រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាជាង ៤ ទស្សវត្សរ៍ឆ្លើយតបតាមបំណងប្រាថ្នាប្រជាជន
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាដែលមានអាយុកាលជាង ៤ ទស្សវត្សរ៍បានផ្ដល់មេរៀន និងបទពិសោធន៍សម្រាប់ប្រទេសដោយការដាក់ចេញត្រឹមត្រូវនូវមាគានយោបាយ យុទ្ធសាស្ត្រដឹកនាំរយៈពេល ៤៥ ឆ្នាំ កន្លងមកដែលមានលក្ខណៈប្រាកដនិយមឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជនដែលស្របទៅនឹងការវិវត្តនៃសភាពការណ៍ជាតិ អន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍នៅក្នុងពិធីរៀបចំមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញនៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ប្រជាជនកម្ពុជាជាចលករមិនអាចខ្វះបានក្នុងការតស៊ូរំដោះជាតិ ការករសាងរំដោះប្រទេស និងជាមូលដ្ឋានគ្រឹះសម្រាប់ទ្រទ្រង់ឱកាសដឹកនាំខាងនយោបាយ សង្គមជាតិ។ ហើយថា សាមគ្គីភាពជាកត្តាស្លាប់រស់របស់ជាតិ ដើម្បីមានសាមគ្គីភាព និងមាគារដឹកនាំត្រឹមត្រូវ ត្រូវតែធានាការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីភាព និងនិតិរដ្ឋ និងត្រូវចូលរួមទប់ស្កាត់រាល់សកម្មភាព បង្ករអនាធិបតេយ្យធ្វើឱ្យហមហន្តរាយដល់ប្រទេសជាតិ។

សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់ថា សន្តិភាព និងស្ថិរភាព ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ហើយការអភិវឌ្ឍប្រកបដោយបរិយាប័ន និងសមធម៌គឺជាលខក្ខណ្ឌចាំបាច់សម្រាប់ធានា និងពង្រឹងសន្តិភាព និងស្ថិរភាពសង្គម។ ហើយការលើកកម្ពស់មនសិការ ស្មារតីទទួលខុសត្រូវខ្ពស់ និងការពារឯករាជ្យ អធិបតេយ្យជាតិឱ្យបានគង់វង្សនៅគ្រប់កាលៈទេសៈ និងស្ថានភាព។
«ប្រជាជនកម្ពុជាប្រកាន់ភ្ជាប់ជាជំហរម្ចាស់ប្រទេស មានជំនឿលើកម្លាំង និងការប្រឹងប្រែងរបស់ខ្លួនធ្វើឱ្យកម្ពុជាសម្រេចបានសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលកម្ពុជាបានដាក់ចេញខ្លួនឯងដែលផ្អែកលើសាមគ្គីភាព ឆន្ទៈ បញ្ញា និងភាពក្លាហាន»។ សម្ដេចតេជោ ហ៊ុន សែន បន្ថែម។

កម្ពុជាបានរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៍ល្អជាមួយបណ្ដាប្រទេសលើពិភពលោក ដោយគោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ស្មើភាពស្មើសិទ្ធិផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមកដើម្បីការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយចីរភាពទាំងបច្ចុប្បន្ន និងអនាគត៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ