ព័ត៌មានជាតិ
ដាក់ឲ្យប្រើប្រាស់មុនគេនៅព្រលានយន្តហោះសៀមរាប ប្រព័ន្ធបែបបទពេលមកដល់អេឡិចត្រូនិក (E-arrival card)
ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ពីការដាក់ឲ្យដំណើរការប្រព័ន្ធបំពេញបែបបទពេលមកដល់ (E-arrival card) ដើម្បីសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ ដែលគ្រោងដាក់ឲ្យប្រើប្រាស់នៅព្រលានយន្តហោះសៀមរាបមុនគេ។
ថ្លែងនៅក្នុងពិធីសម្ពោធព្រលានយន្តហោះខេត្តសៀមរាបថ្មីនៅព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បីលើកកម្ពស់ការផ្ដល់សេវាល្អដល់ភ្ញៀវទេសចរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នឹងរៀបចំប្រព័ន្ធបំពេញបែបបទពេលមកដល់ (E-arrival card) ទម្រង់អេឡិចត្រូនិក ដែលនឹងបញ្ចប់នៅឆ្នាំ ២០២៣ និងដាក់ឲ្យប្រើប្រាស់មុនគេនៅព្រលានយន្ដហោះអន្តរជាតិសៀមរាប។

សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា ការរៀបចំសម្របសម្រួលកែលម្អបំពេញបែបបទពេលមកដល់ (E-arrival card) ដែលរួមមានអន្តោប្រវេសន៍ គយ និងចត្តាឡីស័កទៅក្នុងទម្រង់តែមួយដើម្បីលើកកម្ពស់ការផ្ដល់សេវាដល់ភ្ញៀវទេសចរដែលសម្តេចមើលឃើញថា បញ្ហាបដិសណ្ឋារកិច្ចតាមច្រកព្រំដែនជាចំណាប់អារម្មណ៍ដំបូងបំផុតរបស់ភ្ញៀវទេសចរបរទេសនៅពេលដែលពួកគេបានជួបនិងទទួលសេវាពីមន្រ្តីប៉ូលិសអន្តោប្រវេសន៍៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ