Connect with us

ព័ត៌មានជាតិ

សហជីព-កម្មករ ថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់​បុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជួយសម្រាលបន្ទុកជីវភាពគ្រួសារ

បានផុស

នៅ

សហជីព និង កម្មករ សាទរ​ចំពោះ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត សម្រាប់​បុគ្គល​ស្វ័យ​និយោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ព្រោះ​កម្មវិធី​នេះ ជួយ​សម្រាល​បន្ទុក​ជីវភាព​គ្រួសារ​ក្នុង​ការ​ថែទាំ​សុខភាព ក្រោយពី​រាជរដ្ឋាភិបាល​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់​សហជីព និង កម្មករ នេះ បន្ទាប់ពី សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​គូស​បញ្ជាក់​កាលពី​ថ្មីៗ​នេះ​ថា តាម​ការ​សិក្សា​កន្លងមក កម្មករ-និយោជិត ឬ ប្រជាពលរដ្ឋ​ម្នាក់ ជា​មធ្យម​ត្រូវ​ចំណាយ ២៥០ ដុល្លារ ក្នុង​មួយ​ឆ្នាំ ឬ​ចន្លោះ​ពី ១៥ ដុល្លារ ទៅ ២០ ដុល្លារ ក្នុង​មួយ​ខែ ករណី​មិន​មាន​របប​ថែទាំ​សុខភាព ជាហេតុ​ធ្វើ​ឲ្យ​ពួកគាត់​មួយ​ចំនួន​ធំ មិន​សូវ​ហ៊ាន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ញឹកញាប់ រហូត​ជួនកាល​បណ្ដោយ​ឲ្យ​ខ្លួន​ឈឺ​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ ពិបាក​ជួយ​ទាន់​ពេលវេលា។

ជាមួយ​នេះ លោក គឹម ចាន់សំណាង ប្រធាន​សហភាព​សិទ្ធ​កម្មករ​កម្ពុជា បាន​លើក​ឡើង​ថា ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​នេះ គឺជា​ការ​បង្ហាញ​ការ​យកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​បន្ថែម​ទៀត​ចំពោះ​សុខុមាលភាព​ប្រជាពលរដ្ឋ ព្រមទាំង​ជួយ​កាត់បន្ថយ​ការ​ចំណាយ​បន្ទុក​ក្នុង​គ្រួសារ។

លោក​លើក​ឡើង​ទៀត​ថា «របប​សន្តិសុខ​សង្គម​នេះ ធ្វើ​ឲ្យ​បុគ្គល​ស្វ័យ​និយោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ទទួល​បាន​ផលប្រយោជន៍​ដូចៗ​គ្នា​។ ដោយ​គ្រាន់តែ​បង់​ភាគទាន ១ ៥៦០០ រៀល តែប៉ុណ្ណោះ ទទួល​សេវា​ថែទាំ​ព្យាបាល​ជំងឺ​ដូច​កម្មករ​-​កម្មការិនី​ដែរ»។

ចំណែក​កម្មការិនី​រោងចក្រ​ម្នាក់ ឈ្មោះ ហាន មុំ បាន​លើក​ឡើង​ដែរ​ថា លោកស្រី​សប្បាយ​ចិត្ត​នៅ​ពេល​មាន​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​នេះ។ ក្នុង​នោះ ដោយសារ​មាន​គ្រួសារ​ជា​អ្នក​រត់​ម៉ូតូ​ឌុប ហើយ​លោកស្រី​ចង់​ឲ្យ​គ្រួសារ​មាន​ប័ណ្ណ ប​.​ស​.​ស ដែរ ដើម្បី​ថែទាំ​សុខភាព​ដូចគ្នា។

កម្មការិនី​រូប​នេះ​និយាយ​ថា «ខ្ញុំ​ជា​កម្មការិនី​រោងចក្រ មាន​ប័ណ្ណ ប​.​ស​.​ស រួចហើយ តែ​គ្រួសារ​ខ្ញុំ​ជា​អ្នក​រត់​ម៉ូតូ​ឌុប គាត់​ចង់​បាន​ប័ណ្ណ ប​.​ស​.​ស ដែរ។ ខ្ញុំ​សប្បាយចិត្ត​ពេល​ឮ​មាន​កម្មវិធី​នេះ ព្រោះ​ប័ណ្ណ

ប​.​ស​.​ស មាន​សារៈសំខាន់​ណាស់ ដោយសារ​កន្លងមក ពេល​ឈឺ​ល្មមៗ អត់​ហ៊ាន​ទៅ​ពេទ្យ​ទេ ដោយ​ជីវភាព​ខ្វះខាត»។ កម្មការិនី​រូប​នេះ បន្ថែម​ថា ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ម្តងៗ លោកស្រី​ត្រូវ​ចំណាយ​អស់​ប្រហែល ១០ ទៅ ២០ ម៉ឺនរៀល តែ​នៅ​ពេល​មាន​ប័ណ្ណ ប​.​ស​.​ស គឺ​ជួយ​សម្រាល​ចំណាយ​ច្រើន​ណាស់។

កម្មការិនី​ដដែល និយាយ​បន្ត​ថា « ខ្ញុំ​ចង់​ឃើញ​សមាជិក​ផ្ទះ​ខ្ញុំ​មាន​ប័ណ្ណ ប​.​ស​.​ស ដូចៗ គ្នា ព្រោះ​ពេល​មាន​ប័ណ្ណ ប​.​ស​.​ស អត់​សូវ​ភ័យ​រឿង​ពេល​ឈឺ ដោយសារ​អត់​មាន​ថវិកា​ព្យាបាល។ ខ្ញុំ​សូម​អរគុណ​រាជរដ្ឋាភិបាល​ដែល​បង្កើត​ឲ្យ​មានកម្ម​វិធី​នេះ​ជួយ​ប្រជាពលរដ្ឋ​»។

គួរ​ជម្រាប​ថា កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ «​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍ និង អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​.» និង «កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​»។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ និង បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា តាមរយៈ​កម្មវិធី​នេះ បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស រួមមាន​ប្តី ឬ ប្រពន្ធ និង​កូន ក្នុង​បន្ទុក អាច​ទទួល​បាន​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ដោយ​គ្រាន់តែ​បង់​ភាគទាន​ត្រឹមតែ ១៥ ៦០០ រៀល គឺ​អាច​ទទួល​បាន​សេវា​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ​នៅ​គ្រប់​ពេទ្យ​ដែល​ជា​ដៃគូ​របស់ ប​.​ស​.​ស បន្ថែម​ពី​លើ​មន្ទីរពេទ្យ​រដ្ឋ។ បន្ថែម​ពី​នេះ សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍​ជា​ស្ត្រី​ដែល​បង់​ភាគទាន​បាន ៩ ខែ ក្នុង​កំឡុង ១២ ខែ នឹង​ទទួល​បាន​ប្រាក់​បំណាច់​លំហែ​មាតុភាព​នៅ​ពេល​សម្រាលកូន និង​វិភាជន៍​ប្រាក់​បូជាសព​ពេល​ទទួលមរណភាព។

របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ទៀត​ថា ការ​ពង្រីក​វិសាលភាព​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​នេះ នឹង​គ្រប​ដណ្ដប់​ដល់​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ប្រមាណ​ជាង ៣ លាន​នាក់​បន្ថែម ដែល​នឹង​ធ្វើ​ឲ្យ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព នឹង​គ្របដណ្ដប់​ប្រជាជន​សរុប​ប្រមាណ​ជាង ៥ លាន​នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទី មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៤ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ៥ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម