ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី បញ្ជាឱ្យ អាជ្ញាធរខេត្តសៀមរាបទប់ស្កាត់ការទន្រានដីរដ្ឋធ្វើសម្បត្តិឯកជន
រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សរ សុវណ្ណ បានបញ្ជាឱ្យអាជ្ញាធរខេត្តសៀមរាប ទប់ស្កាត់ករណីកាប់ទន្ទ្រានព្រៃយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ លោក សរ សុវណ្ណ បានបញ្ជាបែបនេះ ក្នុងកិច្ចប្រជុំពិភាក្សាផ្សព្វផ្សាយណែនាំ ដើមី្បគាំទ្រដល់ការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសាស្ត្រខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅ។

លោក សរ សុវណ្ណ ក៏បានជម្រុញដល់ក្រុមការងារ ចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចឲ្យបានល្អត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ឲ្យបានរួចរាល់ទូទាំងប្រទេសនាឆ្នាំ២០២៥។
លោក សរ សុវណ្ណ បានណែនាំដល់អាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ ទាំងអស់ក្នុងខេត្តសៀមរាប គឺត្រូវអនុលោមតាម ការណែនាំរបស់ក្រុមអ្នកបច្ចេកទេសក្នុងការងារចុះបញ្ជីដីធ្លី។ លោក ក៏បានចង្អុល ឱ្យអាជ្ញាធរជួយផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋឱ្យត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ និងត្រូវជួយសម្របសម្រួលពលរដ្ឋលើករណីជម្លោះព្រំដីជាប់គ្នា ដើម្បីសម្រួលដល់ក្រុមការងារការវាស់វែង។

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីរូបនេះ បានគូសបញ្ជាក់ឱ្យអាជ្ញាធរមូលដ្ឋានត្រូវក្ដាប់ពីប្រវត្តិដីឲ្យបានជាក់លាក់ ត្រូវបញ្ជាក់ឈ្មោះអ្នកគ្រប់គ្រង សំដៅងាយស្រួល ក្នុងការចុះបញ្ជីដីធ្លី ជាទ្រព្យសម្បត្តិខាងប្រពន្ធ ឬប្តី ឬក៏ជាទ្រព្យសម្បត្តិរួម ឲ្យមានប្រសិទ្ធិភាពខ្ពស់ និងត្រូវក្តាប់ឲ្យបានអំពីសាវតាដីដែលបានសុំចុះបញ្ជីឲ្យបានច្បាស់លាស់ ។
ដោយឡែក អភិបាលរងខេត្តសៀមរាប លោក អ៉ឹង គឹមលាង ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំនេះ ក៏បានណែនាំអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវធ្វើសកម្មភាពផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ ឲ្យត្រៀមលក្ខណៈនូវរាល់ឯកសារពាក់ព័ន្ធក្នុងការចុះបញ្ជីដីធ្លី ដើមី្បជៀសវាងក្នុងកិច្ចដំណើរការទៅ មានភាពយឺតយ៉ាវ និង បង្កការលំបាកដល់បងប្អូនទៀតផង៕
អត្ថបទដោយ៖ គឿនវេត



-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


