ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើម្ចាស់រថយន្ដដឹកជញ្ជូនកុំដឹកលើសទម្ងន់ ហើយកុំប្រើយ័ន្ដបិទតាមកញ្ចក់ខ្លាំងពេក
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យម្ចាស់រថយន្ដដឹកជញ្ជូនទាំងអស់ ដឹកឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ជៀសវាងដឹកលើសទម្ងន់ ហើយកុំប្រើយ័ន្ដបិទតាមកញ្ចក់រថយន្ដ ដែលជាឈ្មោះបុគ្គល ឬក្រុមហ៊ុនណាមួយនោះ ខ្លាំងពេក។

ការស្នើនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ ៥ (ព្រែកក្តាម-បាត់ដំបង) និង បើកការដ្ឋានកំណាត់ផ្លូវជាតិលេខ ៥ (សេរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «កាលពីប្រជុំរបស់រដ្ឋាភិបាល-វិស័យឯកជន ខ្ញុំបានសម្រេចឲ្យលើកការអនុញ្ញាតទម្ងន់ នៃការដឹកជញ្ជូនពី ៤០ ទៅ ៤៥តោន ដើម្បីឲ្យក្រុមហ៊ុនដឹកជញ្ជូន អាចមានលទ្ធភាពដឹកបានលើសបន្តិច ដើម្បីកាត់បន្ថយចំណាយ ព្រោះគាត់អាចមួយជើងគាត់អាចសន្សំថែម ៥តោន ៥តោន គិតពីមុន ៤០តោន វា ១០ភាគរយជាងហើយ ដំឡើង ១២.ភាគរយទៅឲ្យហើយ ដើម្បីជួយកាត់បន្ថយ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវត្រួតពិនិត្យមើលឲ្យបានច្បាស់លាស់ អំពីការកំណត់ទម្ងន់នៃការដឹកជញ្ជូននេះ ដើម្បីថែរក្សាផ្លូវថ្នាល់ឲ្យប្រើប្រាស់បានយូរអង្វែង ដែលជាសមិទ្ធផលរួមទាំងអស់គ្នា។ តែអ្វីដែលសំខាន់ គឺការចូលរួមពីម្ចាស់រថយន្តដឹកជញ្ជូនតែម្ដង។
ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា «ប៉ុន្តែអ្វីដែលសំខាន់គឺបងប្អូនប្រជាពលរដ្ឋរបស់យើង អ្នកដែលមានឡានដឹកជញ្ជូន ក្រុមហ៊ុនដឹកជញ្ជូន កុំប្រើយ័ន្តខ្លាំងពេក យ័ន្ដបិទតាមកញ្ចក់នោះ ព្រោះយ័ន្ដហ្នឹងតែអនុវត្តតឹង ក៏អត់ជួយដែរយ័ន្ដហ្នឹង ឥឡូវត្រូវពិនិត្យរួមទាំងអស់គ្នា ព្រោះអញ្ចេះពេលដែលយើងហៅ ឡានដឹកជញ្ជូនមកគាត់ថា គាត់ក៏ចង់ដឹកត្រូវដែរ ប៉ុន្តែឲ្យគេដឹកត្រូវគ្នាដែរ ដូចគ្នាទាំងអស់ គោរពទាំងអស់គ្នា»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឲ្យម្ចាស់រថយន្ដដឹកជញ្ជូនទាំងអស់ ចូលរួមអនុវត្តទាំងអស់គ្នា ដោយដឹកឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ហើយមិនត្រូវដឹកលើសទម្ងន់នោះឡើយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


