ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ មានសន្ដិភាព ទើបមានបុណ្យអុំទូកដ៏សប្បាយរីករាយនាពេលនេះ!
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា មានសន្ដិភាព ទើបមានបុណ្យអុំទូកដ៏សប្បាយរីករាយនាពេលនេះ។

តាមរយៈការលើកឡើងរបស់លោក ប៉ែន បូណា បានឲ្យដឹងថា នៅឆ្នាំនេះប្រជាពលរដ្ឋកម្ពុជាពិតជាមានសេចក្ដីរីករាយសាទរ ក្រោយពីរាជរដ្ឋាភិបាលអាណត្តិទី៧ បានប្រកាសពីការរៀបព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកឡើងវិញ ជាពិសេសគឺការប្រណាំងទូកងរ ដែលបានបង្កើតទស្សនីភាពសប្បាយរីករាយ ក្រោយការខកខាតប្រារព្ធធ្វើអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ហេតុផលទាំងអស់នេះ ដោយព្រោះប្រទេសទទួលបានសុខសន្ដិភាព ក្រោមការដឹកនាំដ៏ល្អពីរាជរដ្ឋាភិបាល ធ្វើយ៉ាងណាឲ្យប្រជាជនរស់នៅសុខស្រួល និងសុវត្ថិភាព គ្រប់ទីកន្លែង ព្រមទាំងដឹងសុខទុក្ខពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

លោក ប៉ែន បូណា បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករបានចូលរួមពិធីបុណ្យអុំទូកយ៉ាងសប្បាយរីករាយនៅមុខព្រះបរមរាជវាំងនិងទីកន្លែងជាច្រើនទៀតក្នុងរាជធានីភ្នំពេញ។ នៅតាមបណ្តាខេត្តនានាក៏ទទួលបានភ្ញៀវជាតិនិងបរទេសយ៉ាងច្រើនដែរ។ ជាក់ស្តែង ពិធីបុណ្យអុំទូកឆ្នាំនេះអាចរៀបចំធ្វើបានដោយសារតែរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ធានាការពារបាននូវសុខសន្តិភាពដែលរកបានដោយកម្រនិងជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដ៏លំបាកបំផុតរបស់សម្តេចតេជោ ហ៊ុន សែន។ ខណៈដែលពលរដ្ឋខ្មែរកំពុងសប្បាយ រីករាយ មនុស្សរាប់រយលាននាក់លើពិភពលោកគ្មានឱកាសបែបនេះទេដោយពួកគេកំពុងរងទុក្ខវេទនាដោយសារការបាត់បង់សន្តិភាពហើយសង្គ្រាមកំពុងកើតឡើងនៅក្នុងប្រទេសរបស់ខ្លួន។


លោកបានបន្ដថា នេះគឺជាហេតុផលដែលត្រូវចាត់ទុក ការធានាការពារបាននូវសន្តិភាព គឺជាសមិទ្ធផលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ដោយសារសន្តិភាព ទើបយើងអាចប្រារព្ធបុណ្យអុំទូកដ៏សប្បាយរីករាយបែបនេះបាន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


