ព័ត៌មានជាតិ
២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ក្រុមគ្រូពេទ្យបានជួយពិនិត្យព្យាបាលជំងឺ ជូនកីឡាករអុំទូក និងពលរដ្ឋជាង ៦ពាន់នាក់
លោកវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងរយៈពេល ២នេះ ក្រុមគ្រូពេទ្យ បានជួយពិនិត្យព្យាបាលជំងឺជូនកីឡាករអុំទូក និងប្រជាពលដ្ឋ ចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ចំនួន ៦,១៦៨នាក់ ស្រី ១,១០៧នាក់ ក្នុងនោះ មានអ្នកជំងឺចំនួន ៤នាក់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្នុងឱកាសអម លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកានេះ លោកវេជ្ជបណ្ឌិត សាន់ សាប់អី បានបន្តថា ក្នុងចំណោមអ្នកជំងឺ ៦,១៦៨នាក់ ភាគច្រើនមានជំងឺផ្តាសាយ ហៀរសំបោ មានចំនួ ន១,៣៩៣នាក់។ ក្រៅពីនេះ មានជំងឺគ្រុនក្តៅ ឈឺក្បាល ចុកពោះរាក រាកមូលឈាម លើសឈាម ឈឺភ្នែក អស់កម្លាំង ខ្យល់ចាប់ សង្គ្រោះបឋម របួស និងករណីផ្សេងៗ ៨៨០នាក់។

លោកវេជ្ជបណ្ឌិត បានបន្តថា នៅក្នុងព្រះរាជពិធីអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំនេះ មានលក្ខណៈធំជាងបណ្តាឆ្នាំៗមុន បន្ទាប់ពីខកខានរៀបចំអស់រយៈពេល ៣ឆ្នាំ ដោយសារបញ្ហាជំងឺកូវីដ-១៩ ដោយមានទូកចូលរួមចំនួន ៣៣៨ទូក និងមានការរៀចំទីតាំងកម្សាន្ដសប្បាយសម្រាប់មហាជន ច្រើនជាងឆ្នាំមុនផងដែរ។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ដើម្បីត្រៀមជួយសង្គ្រោះជូនប្រជាពលរដ្ឋ នៅក្នុងព្រះរាជពិធីបុណ្យអុំទុកឆ្នាំនេះ គណៈកម្មការការពារសុខភាព និងសង្គ្រោះ បានរៀបចំរថយន្តគិលានសង្គ្រោះចំនួន ៧០គ្រឿង ដែលមានរថយន្តប្រចាំការតាមគោលដៅចំនួន ៥០គ្រឿង រថយន្តគ្លីនិកចល័ត ចំនួន ៤គ្រឿង និងជម្រកតង់ពិនិត្យសុខភាព ដើម្បីផ្តល់សេវាសុខាភិបាលចំនួន ១៥កន្លែង ដែលផ្តល់សេវា ២៤ម៉ោងលើ ២៤ម៉ោង។

ដោយឡែកនៅទីស្តីការក្រសួងសុខាភិបាល ក៏បានត្រៀមរថយន្តគិលានសង្រ្គោះចំនួន ២០គ្រឿងដើម្បីប្រចាំការត្រៀមអន្តរាគមន៍សង្រ្គោះបន្ទាន់ ក្នុងករណីចាំបាច់បំផុត។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា រថយន្តគិលានសង្គ្រោះទាំងនោះ ដាក់ពង្រាយនៅតាមទីតាំងចំនួន ១០កន្លែង រួមមាន៖ជម្រកតង់សុខភាពនៅទីតាំងដូចជា ១)អគារ L កោះពេជ្រ ២) ស្តុបមិត្តភាពកម្ពុជា វៀតណាម ៣) មុខនាយកដ្ឋានអង្គរក្ស ៤) មុខគណៈកម្មាធិការបុណ្យជាតិ ៥) នៅក្បែររបងសាលចតុមុខ ៦) នៅមុខវាលមេរុ ៧) ព្រះគម្លង់ ៨)មុខកប៉ាល់ទីតានិក ៩) ទីលានប្រជាធិបតេយ្យ ១០) OCIC ខាងជើងរង្វង់មូលនាងមច្ឆា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


