ព័ត៌មានជាតិ
សម្តេច ហ៊ុន ម៉ាណែត ៖ រដ្ឋសុខចិត្តខាត ដើម្បីជួយពលរដ្ឋដោះស្រាយបញ្ហាអគ្គិសនី និងរក្សាលំនឹងអភិវឌ្ឍសេដ្ឋកិច្ច
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា រដ្ឋសុខចិត្តខាត ដើម្បីជួយដល់ជីវភាពប្រជាពលរដ្ឋកុំឱ្យមានការលំបាក ដោយកាត់បន្ថយការប្រើប្រាស់ភ្លើងច្រើន និងជួយរក្សាលំនឹង និងស្ថិរភាពអភិវឌ្ឍសេដ្ឋកិច្ច។ សម្តេច ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅក្នុងពិធី “បិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីតាតៃលើ អានុភាព ១៥០មេហ្គាវ៉ាត់” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៣។

សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៣នេះ រដ្ឋគ្រោងថវិកា ១០០លានដុល្លារ សម្រាប់ឧបត្ថម្ភធន ទម្លាក់ថ្លៃភ្លើងឱ្យប្រជាពលរដ្ឋប្រើប្រាស់ ដោយរដ្ឋសុខចិត្តខាត ដើម្បីឱ្យថ្លៃភ្លើងថោក។
សម្តេចបានបន្តថា ការកសាងទំនប់វារីអគ្គិសនីស្ទឹងតាតៃលើនេះ គឺជាអាទិភាពគន្លឹះទី៤ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយវិស័យថាមពល គឺជាកិច្ចការអាទិភាពទី២ នៃកិច្ចការអាទិភាពទាំង៥ នៅក្នុងបញ្ចកោណទី២ ដែលមានគោលដៅយុទ្ធសាស្រ្តផ្ដោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ និងបុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញពិពិធកម្ម តាមរយៈ ការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។
រដ្ឋាភិបាលអណត្តិទី៧នេះ បានដាក់ចេញគោលនយោបាយ ដើម្បីបន្តអភិវឌ្ឍវិស័យអគ្គិសនី ក្នុងនោះ ទី១ បន្តជំរុញអភិវឌ្ឍវិស័យអគ្គិសនី ធ្វើយ៉ាងណាឱ្យគ្រប់ទីកន្លែងនៃកម្ពុជា ទទួលបានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់, ទី២ បន្តធ្វើទំនើបកម្មលើការផ្តល់សេវាកម្មជូនដល់អតិថិជនប្រើប្រាស់អគ្គិសនី និងទី៣ បន្តពិនិត្យលទ្ធភាពផ្តល់ការអនុគ្រោះថ្លៃ និងបន្ថយថ្លៃលក់អគ្គិសនីឱ្យកាន់តែទាបជាងមុន ដើម្បីជួយដល់ប្រជាពលរដ្ឋ។
សម្តេច ហ៊ុន ម៉ាណែត ក៏បានស្នើដល់ក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ធ្វើយ៉ាងណាខិតខំរកមធ្យោបាយផ្គត់ផ្គង់ឱ្យដល់ភូមិជាង១ភាគរយ ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ ឱ្យមានភ្លើងប្រើឱ្យបានមុនឆ្នាំ ២០៣០៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


