ព័ត៌មានជាតិ
កម្ពុជា លែងអនុញ្ញាតចំពោះសំណើអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម ទៀតហើយ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា លែងអនុញ្ញាតចំពោះសំណើអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម និងពិនិត្យលទ្ធភាពដាក់ឲ្យរោងចក្រផលិតដុតធ្យូងថ្ម ដែលមានស្រាប់ បញ្ឈប់ដំណើរការមុនកំណត់នៅកម្ពុជា។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ នៅស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពី ១ខែមុននេះ សម្ដេច បានប្រគល់ភារកិច្ចឲ្យក្រសួងរ៉ែ និងថាមពល ដឹកនាំសម្របសម្រួលការងារអន្តរកាលវិស័យថាមពល មួយចំនួន។ ទីមួយជំរុញការអនុវត្តការងរប្រសិទ្ធភាពថាមពល ស្របតាមគោលនយោបាយជាតិ ស្ដីពី ប្រសិទ្ធភាពថាមពលឆ្នាំ ២០២២-២០៣០ ដែលរាជរដ្ឋាភិបាលបានអនុវត្ត និងស្របទៅតាមផែនការសកម្មភាព ដែលបានគ្រោងទុក។
ទីពីរបញ្ឈប់ការអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម និងពិនិត្យលទ្ធភាពដាក់ឲ្យរោងចក្រផលិតដុតធ្យូងថ្ម ដែលមានស្រាប់បញ្ឈប់ដំណើរការមុនកំណត់នៅកម្ពុជា ដែលជាគោលដៅធំមួយ។ «ចឹងរាល់សំណើផ្សេងៗ ដែលសុំ សុំប្រកាសឲ្យហើយ ប្រសិនបើអ្នកណាមកចង់ធ្វើការវិនិយោគ ធ្វើរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្មនៅកម្ពុជា កុំមកនាំតែខាតលុយជិះយន្ដហោះមកទេ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបញ្ឈប់មិនឲ្យមានការអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម មួយចំនួនរួចមកហើយ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


