ព័ត៌មានជាតិ
ថាមពលសូឡា ជួយកាត់បន្ថយថ្លៃចំណាយ ជំរុញទិន្នផលក្នុងវិស័យកសិកម្ម
ការប្រើប្រាស់ថាមពលកកើតឡើងវិញពីពន្លឺព្រះអាទិត្យ បាននិងកំពុងជួយរូមចំណែកកាត់បន្ថយការចំណាយ សម្រួល ដល់កសិករ ក្នុងការប្រើប្រាស់ស្រោចស្រពដំណាំផ្សេងៗ ជាពិសេសនៅតំបន់មិនទាន់មានអគ្គិសនីប្រើប្រាស់។

លោក ទី ប៊ុនលី ប្រធានបច្ចេកទេសនៃក្រុមហ៊ុនសសូជី បានឱ្យដឹងថា បច្ចុប្បន្នលោកបានផលិតជើងរេស្វ័យប្រវត្តិ ដែលអាចធ្វើឱ្យការប្រើប្រាស់ប្រព័ន្ធសូឡាក្នុងវិស័យកសិកម្មកាន់តែមានប្រសិទ្ធភាព និងអាចធានាគុណភាព ជូនអ្នក ប្រើប្រាស់បានកាន់តែយូជាងមុន ពោលគឺអាចធានាបានរហូតដល់រយៈពេល ៤ ឆ្នាំ។
បើតាមលោក ប៊ុនលី ចំពោះឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធសូឡា មានដូចជា ឧបករណ៍ត្រួតពិនិត្យភ្លើង (charge controller) ឧបករណ៍លំនឹងវ៉ុលអាគុយ (battery balancer) ជើងរេស្វ័យប្រវត្តិ(sun tracker) ។ ដោយឡែកសម្រាប់អត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធសូឡា ជួយកាត់បន្ថយការចំណាយលើការស្រោចស្រព ឬកាត់ បន្ថយការចំណាយលើការប្រើប្រាស់ភ្លើងអគ្គិសនី ងាយស្រួលក្នុងការប្រើប្រាស់ និងជួយបង្កើនទិន្នផលកសិកម្ម។
លើសពីនេះទៀត ក្រុមហ៊ុនបានវិនិយោគលើស្ថានីយបូមទឹកជាច្រើនកន្លែង ដើម្បីផ្គត់ផ្គង់ទឹកដល់កសិករ ដែលត្រូវការ ទឹកសម្រាប់ផ្គត់ផ្គង់លើដំណាំស្រូវ បន្លែ ដោយកសិករគ្រាន់តែចំណាយទៅលើថ្លៃសេវាកម្មទឹកតែប៉ុណ្ណោះ។
លោក ប៊ុនលី បានគូសបញ្ជាក់ថា ការបង្កើតក្រុមហ៊ុននេះ ដើម្បីផលិត និងផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុក កាត់បន្ថយ ការនាំចេញផលិតផលដែលគ្មានគុណភាពសម្រាប់បម្រើដល់វិស័យកសិកម្មកម្ពុជា៕
អត្ថបទ៖ ផល ធារិត


-
កីឡា១៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


