ព័ត៌មានជាតិ
រោងចក្រកែច្នៃស្វាយចន្ទីតម្លៃជាង ១២ លានដុល្លារ នឹងលេចរូបរាងឆាប់ៗនៅខេត្តកំពង់ធំ
ក្រុមហ៊ុន CSNC Agriculture Co.,Ltd (ស៊ីអែសអ៊ិនស៊ី) មកពីប្រទេសសឹង្ហបុរីបានដាក់ទុនវិនិយោគ បង្កើតរោងចក្រកែច្នៃ និងការប្រមូលទិញគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ ដើម្បីនាំចេញទៅក្រៅប្រទេសបោះទុនដំបូង ជាង១២លានដុល្លា សម្រាប់សាងសង់រោងចក្ររបស់ខ្លួននៅខេត្តកំពង់ធំ។
ក្រុមហ៊ុន CSNC Agriculture នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៣ បានបុកគ្រឹះសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតម្លៃ១២ លានដុល្លា នៅភូមិស្នោ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា លើកឡើងថា ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា គាំទ្រ និងកោតសរសើរចំពោះក្រុមហ៊ុនដៃគូបរទេស និងក្នុងស្រុក ដែលបានយកចិត្តទុកដាក់ ហើយមានទំនុកចិត្តខ្ពស់ចំពោះដៃគូរវិនិយោគ។
ក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ខិតខំប្រមែប្រមូលនូវអ្វី ដែលក្រុមហ៊ុនមានភាពមិនទាន់ច្បាស់លាស់ពីរឿងបញ្ហាច្បាប់ទម្លាប់ពាក់ព័ន្ធឯកសារណាមួយយើងនឹងធ្វើការសម្រុះសម្រួលជូន។
លោកបានបន្ថែមថា ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាគឺជាស្ថាប័នប្រតិបត្តិមួយខាងច្រកចេញ-ចូលតែមួយរបស់រាជរដ្ឋា ភិបាលក្នុងការជួយសម្រួលផ្នែកអ្នកវិនិយោគ ដូច្នេះគឺស្វាគមន៍អ្នកវិនិយោគ មកពីគ្រប់ទិសទីក្នុងការបំពេញបែបបទផ្សេងៗគឺយើងអនុវត្តទៅតាមនីតិវិធីច្បាប់ដែលយើងមាន។

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ លើកឡើងថា ពិធីបើកការដ្ឋានសាងសង់រោងចក្រគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនជាដៃគូរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យស្វាយចន្ទីជាកាយវិការល្អស្របជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល លើកវិស័យស្វាយចន្ទីកម្ពុជា ទាំងការជ្រើសរើសទីតាំងសាងសង់សួនឧស្សាហកម្មស្វាយចន្ទីសមស្របទៅនឹងកត្តាភូមិសាស្ត្រភូមិសាស្ត្រខេត្តកំពង់ធំ មានវិសាលភាពផ្ទៃដី ធំទូលាយក្នុងចំណោមផ្ទៃដីជាងដប់ប្រាំពាន់គីឡូម៉ែត្រការ៉េ ដែលមានសក្ដានុពល ដំណាំឧស្សាហកម្ម ដូចជាកៅស៊ូ ស្វាយ និងស្វាយចន្ទី។
ក្នុងនាមរដ្ឋបាលខេត្តកំពង់ធំ លោកអភិបាលខេត្តសង្ឃឹមយ៉ាងថា រោងចក្រកែច្នៃស្វាយចន្ទី នឹងរក្សាបានូវតម្លៃទីផ្សារមួយពិតប្រាកដសម្រាប់ប្រជាកសិករក្នុងខេត្តកំពង់ធំ ក៏ដូចជាទូទាំងប្រទេស។

លោកអភិបាលខេត្តក៏បានសំណូមពរដល់សមាគមស្វាយចន្ទីដោយមានភាពច្បាស់លាស់ពីគោលការណ៍ដើម្បីឲ្យប្រជាពលរដ្ឋបានយល់អំពីអ្វីផែនការរបស់យើងរវាងកិច្ចសហការសមាគមឯកជននិងអ្នកដាំឲ្យស៊ីសង្វាក់គ្នា ហើយសមាគមជាអ្នកសម្របសម្រួលផងដែរ។
តំណាងក្រុមហ៊ុនវិនិយោគ CSNC Agriculture Co.,Ltd លោក តាន់ ពេងសេង លើកឡើងថា ការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមានតម្លៃ ១២ លានដុល្លារចែកចេញជាពីរដំណាក់កាលដោយឆ្នាំទី១ប្រើទុនវិនិយោគ ៥ លានដុល្លា និងដំណាក់កាលទី ២ប្រើទុន៧ លានដុល្លា ដែលរោងចក្រមានទំហំរោងចក្រ១២,៨០០ ម៉ែត្រការេ លើផ្ទៃដី១៤ហិកតា កម្រិតសមត្ថភាពកែច្នៃ៤០ តោនក្នងមួយថ្ងៃ ប្រើកម្លាំងពលកម្ម ១៨០ នាក់ សាងសង់ដោយក្រុមហ៊ុនCSNC Agriculture គឺជាក្រុមហ៊ុន Joint Venture របស់វិនិយោគិនខ្មែរ និងវិនិយោគិន សិង្ហបូរី។

ក្រុមហ៊ុនក្រៅពីកែច្នៃគ្រាប់ស្វាយចន្ទីក្រុមហ៊ុន និងកែច្នៃសំបុកត្រចៀកកាំ និងកែច្នៃដំឡូងមីផងដែរ។ ហើយមូលហេតុដែលក្រុមហ៊ុន សម្រេចជ្រើសរើសកំពង់ធំពីព្រោះខេត្តកំពង់ធំជាខេត្ត ដែលមានដៃគូដែលល្អ ហើយមួយទៀតគឺកំពង់ធំជាខេត្តដែលដាំដុះស្វាយចន្ទីច្រើនជាងគេ ទូទាំងប្រទេស។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបង្ហាញថា នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៣ ការនាំចេញស្វាយចន្ទីបានជាង ៤ សែនតោន (៤២២ ៤៨២) ថយចុះ ១០ ភាគរយ បើប្រៀបធៀបរយៈពេល ដូចគ្នា នៅឆ្នាំ ២០២៣។
ដោយឡែកតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជានៅក្នុងរយៈពេល ១០ខែ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិបានត្រឹមជាង៦១ម៉ឺនតោន ដោយទទួលបានចំណូលប្រមាណ៨៣០លានដុល្លារ។ ទំហំនេះ បានធា្លក់ចុះដល់១៦,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២២៕

អត្ថបទ៖ ឈាង មករា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


