ព័ត៌មានជាតិ
ដឹងទេ មុនថ្ងៃសែនចូលឆ្នាំចិន វៀតណាម មាន់ស្រែរស់មួយគីឡូតម្លៃប៉ុន្មាន
ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តបានដឹកមាន់ស្រែរស់មកអង្គុយលក់ខ្លួនឯងមុនថ្ងៃសែនចូលឆ្នាំចិនវៀតណាម ដោយក្នុង១គីឡូក្រាមថ្លៃ៣០០០០រៀល។
បងប្រុស ហម សុធា ជាប្រជាពលរដ្ឋរស់នៅភូមិរមាសឈរ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានឲ្យដឹងថា មាន់ដែលបងប្រុសយកមកដាក់លក់នៅផ្សារច្បារអំពៅគឺជាមាន់ដែលបងប្រុសចិញ្ចឹមនៅឯស្រុក ហើយចាប់យកមកលក់ដោយខ្លួនឯងផ្ទាល់ក្នុង១គីឡូក្រាមថ្លៃ៣០០០០រៀល។ ចំពោះតម្លៃមាន់ស្រែឆ្នាំ២០២១នេះមានតម្លៃខ្ពស់ជាងឆ្នាំ២០២០តែ៣០០០រៀលប៉ុណ្ណោះ។

បងប្រុសបន្តថា បើសិនជាលក់នៅផ្សារកអណ្តើក ក្បែរស្រុកភូមិនោះគឺបានត្រឹម២២០០០រៀល។ដូច្នេះសុខចិត្តដឹកយកមកលក់នៅច្បារអំពៅបានថ្លៃរហូតដល់៣០០០០រៀលក្នុង១គីឡូក្រាមឯណោះ។
ចំណែកបងស្រី គុន សៀន ជាប្រជាពលរដ្ឋរស់នៅឃុំកំពង់ពពិល ស្រុកពារាំងខេត្តព្រៃវែង បានឲ្យដឹងថា បងស្រីបានចាប់មាន់ពីផ្ទះមកលក់ដោយខ្លួនឯងប្រមាណជាង២០០ក្បាលស្មើនឹងជាង៣០០គីឡូក្រាម។ មូលហេតុដែលបងស្រីសុខចិត្តដឹកយកមកលក់ដល់ផ្សារនៅច្បារអំពៅគឺបានតម្លៃខ្ពស់ជាងលក់ឲ្យឈ្មួញដែលចុះទៅទិញតាមភូមិឲ្យថ្លៃត្រឹម២០០០០រៀលប៉ុណ្ណោះ។

ចំណែកបងស្រី ថា រិន រស់នៅភូមិមិត្តភាពសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅវិញបានឲ្យដឹងថា បងស្រីសុខចិត្តទិញមាន់ស្រែបើទោះជាមានតម្លៃខ្ពស់ តែមានរស់ជាតិឆ្ងាញ់។ ចំណែកមាន់ដែលទិញនៅថ្ងៃនេះគឺសម្រាប់ទុកធ្វើម្ហូបសែននាថ្ងៃទី១១ ខែកុម្ភះ ដែលជាថ្ងៃសែនចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម។ ហើយថ្ងៃស្អែកអាចឡើងថ្លៃបន្ថែមទៀត៕
អត្ថបទ ៖ នរា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


