ព័ត៌មានជាតិ
ស្ដេចថ្មក្រានីត ប្រភពយកមកពីស្រុកស្នួលខេត្តក្រចេះ ទើបរកឃើញថ្មីមានគុណភាពប្រណិតមិនចាញ់ថ្មនាំចូល
កញ្ញា សឿន ឡា បុគ្គលិកមួយរូបនៅក្រុមហ៊ុន រិទ្ធី ក្រានីត (ខេមបូឌា) បានអះអាងឲ្យដឹងថា ស្តេចថ្មក្រានីត ឬជាភាសាអង់គ្លេសថា Granite King stone ដែលជាប្រភេទថ្មទើបនឹងរកឃើញថ្មីរបស់ក្រុមហ៊ុនផ្ទាល់ ហើយទើបតែដាក់បង្ហាញនៅក្នុងទីផ្សារថ្មីៗនេះ ជាប្រភេទថ្ម ដែលមានលក្ខណៈពិសេស មានតែមួយគ្មានពីរ មានបណ្ដុំនៃថ្មមានតម្លៃជាច្រើនប្រភេទ ក្នុងនោះក៏មាននូវច្បង ខ្វាត ជួយលើករាសី ត្រជាក់ត្រជំដល់អ្នកប្រើប្រាស់។

ថ្លែងមកកាន់ «កម្ពុជាថ្មី» នៅក្នុងការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជានៅសាលពិព័រណ៍កោះពេជ្រ កញ្ញា សឿន ឡា បានលើកឡើងថា ប្រភេទស្តេចថ្មក្រានីត នេះ ជាការពិតទៅក្រុមហ៊ុនទើបបានរកឃើញនៅមូលដ្ឋានអាជីវកម្មរបស់ក្រុមហ៊ុននៅស្រុកស្នួលខេត្តក្រចេះ។ ថ្មនេះបានឆ្លងកាត់ការសិក្សាស្រាវជ្រាវ រុករក តេសស្តគុណភាពទើបសម្រេចយកមកដាក់បញ្ចូលនៅក្នុងទីផ្សារនាពេលនេះ។
ថ្មប្រភេទនេះមានលក្ខណៈពិសេសជាច្រើន ដោយវាមានបង្កប់ត្បូងខាងក្នុងជាច្រើន មានភាពរឹងមាំខ្លាំង មានភាពប្រណិត មានភាពត្រជាក់ ឬអាចនិយាយបានថា មានតែមួយគ្មានពីរ ហើយថ្មនេះ គឺអាចមានតែនៅខាងដេប៉ូ ឬខាងក្រុមហ៊ុនប៉ុណ្ណោះ នៅតាមទីតាំងផ្សេងៗគឺមិនមានដាក់លក់នោះទេ។ប្រភេទស្ដេចថ្មក្រានីត ឬ Granite king stone អាចប្រើប្រាស់ក្រាលជាការ៉ូផ្ទះបាយ ឡាបូលាងដៃ បិតតាមសសរ ដេគ័រផ្សេងៗសម្រាប់តុអាហារ ឬក៏ហាងកាហ្វេជាដើម។

កញ្ញា សឿន ឡា បានលើកឡើងបន្តថា ស្តេចថ្មក្រានីតនេះអាចយកទៅប៉ូលីបន្ថែមឲ្យរលោង ឬរក្សាទុកជាប្រភេទថ្មអេនទិច មិនសូវរអិល ដែលអាចយកទៅប្រើនៅក្នុងបន្ទប់ទឹក ឬក្រាលខាងមុខផ្ទះក៏បាន ហើយថ្ម អេនទិច មានតម្លៃធូរជាង ប្រភេទថ្មប៉ូលា។ ប្រភេទថ្មប៉ូលាដាក់លក់នៅក្នុង ១ការ៉េ ៨១ ដុល្លារហើយអេនទិច តម្លៃ ៧៩ ដុល្លារ ក្នុង ១ការ៉េ។
បើតាមកញ្ញា សឿន ឡា ប្រភេទថ្មប្រណិតនេះ អតិថិជននៅក្នុងស្រុកទើបតែបានស្គាល់តិចតួចប៉ុណ្ណោះ ព្រោះទើបតែចាប់ផ្តើមដាក់លក់ និងបើកបង្ហាញនៅក្នុងទីផ្សារ ដោយឡែកចំពោះប្រភេទថ្មផ្សេងៗ គឺមានអតិថិជនស្គាល់ច្រើន។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងការរុករករ៉ែដែលមានគុណភាពល្អនៅក្នុងស្រុកគឺពិតជាភាពលំបាកខ្លាំង ដោយកញ្ញា សឿន ឡា បានគូសបញ្ជាក់ថា «ការធ្វើអាជីវកម្មរ៉ែ និងស្រាវជ្រាវជីកយករ៉ែដោយខ្លួនឯង គឺពិតជាមានផលវិបាកខ្លាំង ប៉ុន្តែខ្ញុំចង់ឲ្យប្រជាពលរដ្ឋខ្មែរបានស្គាល់ និងបានប្រើប្រាស់ថ្មក្រានីត ដែលជាផលិតផលនៅក្នុងស្រុក ក្នុងប្រទេសរបស់យើង រកឃើញដោយម្ចាស់អាជីវកម្មជាជនជាតិខ្មែរផ្ទាល់ ព្រមទាំងអាចរួមចំណែកនៅក្នុងការកាត់បន្ថយការនាំចូលក្រានីត ពីក្រៅប្រទេស ព្រោះថា ក្រានីតដែលនាំចូលគឺមានតម្លៃថ្លៃខ្លាំង ប៉ុន្តែក្រានីតក្នុងស្រុក ដាក់លក់ក្នុងតម្លៃមួយដែលសមស្របនៅក្នុងទីផ្សារ ដើម្បីអាចចែកឲ្យប្រជាពលរដ្ឋកម្ពុជាបានប្រើប្រាស់គ្រប់គ្នា»។

ស្របពេលជាមួយគ្នានេះ កញ្ញា សឿន ឡា ក៏បានសំណូមពរដល់ពលរដ្ឋនៅក្នុងស្រុកដែរថា «គួរតែជួយគាំទ្ររនៅប្រភេទស្តេចថ្មក្រានីត និងប្រភេទថ្មផ្សេងៗទៀត ព្រោះវាជាផលិតផលនៅក្នុងស្រុក រុករកដោយម្ចាស់អាជីវកម្មជនជាតិខ្មែរដូចគ្នា។ ហើយក៏សូមឲ្យពលរដ្ឋជួយផ្សព្វផ្សាយបន្តដើម្បីឲ្យបានដឹងថា ខ្មែរយើងគឺពិតជាមានថ្មស្អាត អស្ចារ្យ ពិតប្រាកដមែន»។
កញ្ញា សឿន ឡា បានបន្ថែមថា បច្ចុប្បន្នប្រភេទស្តេចថ្មក្រានីតនេះ ក្រុមហ៊ុនក៏កំពុងស្វែងរកដៃគូរសហការបន្ថែមទៀត ដើម្បីធ្វើការនាំចេញទៅកាន់ទៅផ្សារក្រៅប្រទេស និងបង្ហាញឲ្យកាន់តែច្បាស់ថា ខ្មែរមានថ្មដែលល្អ និងគុណភាពខ្ពស់៕

គួរជម្រាបថា ក្រុមហ៊ុន រិទ្ធី ក្រានីត(ខេមបូឌា) ជាក្រុមហ៊ុនប្រកបអាជីវកម្មរុករករ៉ែក្នុងស្រុក មានការដ្ឋានរោងចក្រ ស្ថិតនៅភ្នំព្រិច ឃុំស្វាយច្រះ ស្រុកស្នួល ខេត្តក្រចេះ និងជាក្រុមហ៊ុន អាជីវកម្ម រ៉ែថ្មក្រានីត មុនគេនៅប្រទេសកម្ពុជា ក្នុងការផលិត និង ចេកចាយ ថ្មក្រានីត (ថ្មម៉ាក់) ដែលរ៉ែថ្ម ល្អបំផុត បង្កើតឡើងតាំងពីឆ្នាំ 1988 ជាប្រភពរ៉ែធំ ដំបូងគេបង្អស់ ក្នុងវិស័យរ៉ែក្នុងប្រទេសកម្ពុជាដែលមានបទពិសោធន៍ច្បាស់លាស់ក្នុងការផ្គត់ផ្គង់ផលិតផលរ៉ែ ទាំងទីផ្សារក្នុងប្រទេស និងទីផ្សារអន្តរជាតិមុនគេជាច្រើនឆ្នាំ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


