ព័ត៌មានជាតិ
រដ្ឋមន្ត្រីកិច្ចការនារី៖ របៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខអាស៊ាន បានចូលរួមលើកកម្ពស់សមភាព យេនឌ័រ
រដ្ឋមន្ត្រីក្រសួងកិច្ចការនារីកម្ពុជា ចាត់ទុករបៀបវារៈស្ដីពីស្រ្តី សន្តិភាព និងសន្តិសុខអាស៊ាន មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការលើកកម្ពស់សមភាពយេនឌ័រ។ លោកស្រីចាត់ទុកបែបនេះ ក្រោយអាស៊ានប្រកាសផ្សព្វផ្សាយនូវគោលការណ៍ណែនាំស្តីពីការធ្វើមូលដ្ឋានីយកម្មគោលនយោបាយស្ត្រី សន្តិភាព និងសន្តិសុខ ដល់រដ្ឋជាសមាជិក។

បើតាមសេចក្ដីប្រកាសរួម នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ អាស៊ាន បានដាក់ចេញនូវជំហានជាក់លាក់សម្រាប់ឱ្យរដ្ឋជាសមាជិកទាំង១០ យកទៅអនុវត្ត ដើម្បីកែសម្រួលផែនការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ស្ត្រីក្នុងការធ្វើគោលនយោបាយស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ឱ្យស្របតាមបរិបទជាតិរបស់ខ្លួន។
កញ្ចប់ឧបករណ៍ និងគោលការណ៍ណែនាំស្តីពីការធ្វើមូលដ្ឋានីយកម្មផែនការសកម្មភាពប្រចាំតំបន់អាស៊ានស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ ត្រូវបានប្រកាសផ្សព្វផ្សាយនៅក្នុងសិក្ខាសាលាមួយដែលធ្វើឡើងនៅរាជធានីភ្នំពេញ។ ពិធីប្រកាសផ្សព្វផ្សាយនេះទៀតសោត ក៏ធ្វើឡើងចំខួបលើកទី១នៃការដាក់ឱ្យប្រើប្រាស់នូវផែនការសកម្មភាពថ្នាក់តំបន់។
លោកស្រី អ៊ឹង កន្ថាផាវី ក្នុងនាមជារដ្ឋមន្ត្រីក្រសួងកិច្ចការនារីកម្ពុជា បានលើកឡើងថា ការលើកកម្ពស់របៀបវារៈស្ដីពីស្រ្តី សន្តិភាព និងសន្តិសុខ ត្រូវការលើសពីការប្តេជ្ញាចិត្តនៅថ្នាក់តំបន់ ដោយចាំបាច់ណាស់នូវការរៀបចំផែនការសកម្មភាពជាតិ ដើម្បីធានាថាការប្ដេជ្ញាចិត្តនៅថ្នាក់តំបន់ ត្រូវបានបំប្លែងជាសកម្មភាពអនុវត្តថ្នាក់ជាតិ និងនៅថ្នាក់តំបន់។
លោកស្រីរដ្ឋមន្ត្រី បានបន្តថា កម្ពុជាក្នុងនាមជាប្រទេសដឹកនាំការរៀបចំផែនការសកម្មភាពថ្នាក់តំបន់អាស៊ានស្តីពីស្ត្រីសន្តិភាព និងសន្តិសុខ ហើយបច្ចុប្បន្នជាប្រទេសដឹកនាំការអនុវត្តគំនិតផ្តួចផ្តើមធ្វើមូលដ្ឋានីយកម្មរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ មានការតាំងចិត្តក្នុងការធ្វើយ៉ាងណាឱ្យការប្តេជ្ញាចិត្តនៅថ្នាក់តំបន់នេះ ក្លាយជាតថភាពសម្រាប់ស្ត្រី និងក្មេងស្រីគ្រប់រូបក្នុងតំបន់អាស៊ាន។

គួរជម្រាបថា ក្នុងនាមជាប្រធានគណៈកម្មាធិការអាស៊ានទទួលបន្ទុកកិច្ចការស្ត្រី កម្ពុជា បានដឹកនាំការរៀបចំកញ្ចប់ឧបករណ៍ និងគោលការណ៍ណែនាំនេះឡើង ដោយមានការពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាអាស៊ានទទួលបន្ទុកស្ត្រី សន្តិភាព និងសន្តិសុខ។ ក្នុងនោះ អង្គការ UN Women បានផ្ដល់ការគាំទ្របច្ចេកទេស តាមរយៈគម្រោងលើកស្ទួយភាពអង់អាចរបស់ស្ត្រី ក្នុងការរក្សាសន្តិភាពឱ្យនៅយូរអង្វែង (ការទប់ស្កាត់អំពើហិង្សា និងលើកកម្ពស់ភាពចុះសម្រុងគ្នានៅក្នុងសង្គមក្នុងតំបន់អាស៊ាន)៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


