Connect with us

ព័ត៌មានជាតិ

ចាក់​មួយ​កាំបិត​បាក់​ជាប់​កញ្ចឹង​.ក ​បម្រុង​ប្លន់​ម៉ូតូ ​តែ​មិន​បាន​សម្រេច​

បានផុស

នៅ

ជន​រង​គ្រោះ​ម្នាក់ ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​ជួយ​សង្គ្រោះ ​ឱ្យ​បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់​ បន្ទាប់​ពី​ត្រូវ​ជន​អន្ធពាល ​ចាក់​មួយ​កាំបិត​ជាប់​នៅ​នឹង​កញ្ចឹង.ក ​ពី​ខាង​ក្រោយ ​។​

ហេតុការណ៍នេះ ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​០៩ ​ខែ​កុម្ភៈ ​ ឆ្នាំ ​២០២១ ​វេលា​ម៉ោង​ប្រហែល​៧ ​និង​ ៣០​នាទី​យប់​នៅ​ចំណុច​លូ​ព្រំ​ប្រទល់​សាក​ត្រាង ​និង​សាក​ត្របែក​ក្នុង​ឃុំ​តាលាស់ ​ស្រុក​មោង​ឫស្សី ​ខេត្ត​បាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​​សម្ដី​​​ជន​រង​គ្រោះ​ឈ្មោះ ​សាយ ​សំរិត​ ហៅ​វុធ ​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ ​នៅ​ភូមិ​ព្រែក​អាំ​ ឃុំ​របស់​មង្គល​ស្រុក​មោង​ឫស្សី ​មុខ​រប​ររត់​ម៉ូតូ​ឌុប​បាន​និយាយ​ថា ​នៅ​មុន​ពេល​កើត​ហេតុ​ ខ្លួន​បាន​ដឹក​មនុស្ស​ម្នាក់ ​មិន​ស្គាល់​អត្តសញ្ញាណ​ពាក់​អាវ​ដៃ​វែង​ពណ៌​ពង​ក្រសារ​​ខោ​ជើង​វែង​ខ្មៅ​អាយុ​ចន្លោះ​ពី​ ២៨​ទៅ​៣០ ​ឆ្នាំ ​ក្នុង​គោល​ដៅ​ពី​មុខ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មោង​ឫស្សី​ទៅ​កាន់​ភូមិ​ទួល​សាក ​ឃុំ​តាលាស់​ ក្នុង​តម្លៃ ​២ម៉ឺនរៀល ។

ជន​រង​គ្រោះ​បាន​និយាយ​តិច​ៗ​ទៀត​ថា ​ពេល​ទៅ​ដល់​ចំណុច​ខាង​លើ​ ជន​សង្ស័យ​បាន​យក​កាំបិត​ចុង​ស្រួច​តូច​ចាក់​ចំ​ពី​ខាង​ក្រោយ​ខាង​ក្រោម​.ក ​ខាង​ស្ដាំ​បណ្ដាល​ឱ្យ​បាក់​កាំបិត​ជាប់​ពី​ក្រោយ​ ទំនង​ក្នុង​គោល​បំណង​ប្លន់​យក​ម៉ូតូ ​បន្ទាប់​មក​ខ្លួន​បាន​ផ្ដួល​ម៉ូតូ​រួច​តាម​វាយ​តប​ត​វិញ​ធ្វើ​ឱ្យ​ជន​ល្មើស​រត់​គេច​ខ្លួន​បាត់ ​ដោយ​មិន​អាច​យក​ម៉ូតូ​បាន​ឡើយ​។

លោក​វរសេនីយ៍​ឯក ​ស គឹម​ឡុង ​អធិការ​នគរបាល​ស្រុក​មោង​ឫស្សី ​បាន​បញ្ជាក់​ថា ​ភ្លាម​ៗ​នោះ​ដែរ​ ក្រោយ​ពី​ទទួល​បាន​ដំណឹង ​កម្លាំង​របស់​លោក​ បាន​ចាត់​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ​ចំណែក​ករណី​នេះ ​កំលាំង​កំពុង​ស្រាវ​ជ្រាវ​ ដើម្បី​រក​ម្ុខ​សញ្ញា​មក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់ ​៕

សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម